ព័ត៌មានទាន់ហេតុការណ៍៖

ជាប់គាំងព្រោះជំងឺកូវីដ-១៩ ផលិតកម្ម LD ស្នើសុំការអន្តរាគមន៍ពីក្រសួងជួយដល់រឿង The clock វគ្គ២

ចែករំលែក៖

     ភ្នំពេញ៖ ចាងហ្វាងផលិតកម្ម LD Picture បានបញ្ចេញសារថ្លែងពីវិបត្តិដែលកំពុងជួបប្រទះក្នុងបរិបទជំងឺកូវីដ-១៩។
វិបត្តិព្រោះតែ
ជំងឺ កូវីដ-១៩ បានធ្វើឲ្យគម្រោងផលិតភាពយន្តខ្នាតធំមួយរបស់ផលិតកម្ម នេះ បាននិងកំពុងតែជាប់គាំង និងស្នើឲ្យមានការជួយជ្រោមជ្រែងជាបន្ទាន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោក លៀក លីដា ចាងហ្វាងផលិតកម្ម និងជាអ្នកដឹកនាំរឿងរូបនេះ បានឲ្យដឹងថា លោកបានបោះទុនវិនិយោគច្រើនផលិតរឿង តពីរឿងនាឡិកាដាស់វិញ្ញាណដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅចុងឆ្នាំ ២០១៩។ រឿងនេះ ត្រូវបានដាក់ចំណងជើងថាThe clock : Red wall ” រឺរឿងនាឡិកា២ វណ្ណកម្មថ្មីនេះ លោកអះអាងថា វាគឺជាគម្រោងដ៏សំខាន់និងធំមួយដែល LD សហការផលិតឡើងរវាងប្រទេសភូមា និងកម្ពុជា។

វីដេអូឃ្លីបខ្លីដែលចាងហ្វាងផលិតកម្មខាងលើគ្រោងនឹងបញ្ចេញនោះ គឺលោកចង់បង្ហាញពីសមត្ថភាពរបស់ផលិតករខ្មែរ ដែលបានផលិតភាពយន្តមួយ នៅក្នុងវីឡាstudio ដូច្នេះហើយលោកស្នើប្រិយមិត្តរួមទាំងលោកស្រីរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ជួយអន្តរាគមន៍លើគម្រោងដែលជាប់គាំងរបស់លោកមួយនេះ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

រឿង The clock : Red wall ឬរឿងនាឡិការវគ្គ២ គឺជាគំរោងសំខាន់ដ៏ធំមួយដែល LD សហការផលិតឡើងរវាងប្រទេសភូមានិងកម្ពុជា ហើយក៏ជាគំរោងស្ពានសម្រាប់ផលិតករខ្មែរផ្សេងទៀតដែលអាចឈានទៅយកគំរោងរឬហសការជាមួយប្រទេសភូមា ។ ផលិតកម្ម LD បានដាក់ទុនជាច្រើនលើគំរោងនេះ ដើម្បីនាំភាពយន្តខ្មែរនិងផលិតករខ្មែរ ទៅទីផ្សារនៃប្រទេសភូមា ប៉ុន្តែវាត្រូវបានជាប់គាំងដោយសារ កូវីដ-១៩។ ភាគីផលិតកម្មថាគម្រោងនេះប្រឈមនឹងការបរាជ័យ បើសិនគ្មាន ការជ្រោមជ្រែងបន្ទាប់ពី ក្រសួងវប្បធម៌ជាពិសេសរដ្ឋាភិបាល។ ទោះជា យ៉ាងណា ផលិតករភាពយន្តជោគជ័យមួយរូបនេះ មិនបានបញ្ជាក់ថា លោកចង់ឲ្យក្រសួង រួមទាំងរាជរដ្ឋាភិបាលផង ជួយអន្តរាគមន៍ ក្នុងរូបភាពបែបម៉េចខ្លះនោះទេ ខណៈសាមីខ្លួន នៅមិនទាន់អាចទំនាក់ទំនងសុំការអធិប្បាយបន្ថែមបាននៅឡើយ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖