ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលរាជធានីភ្នំពេញចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងលោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់គងនយ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតនៅថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២០​ ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់​ ហេីយនៅតែបន្តជួយប្រជាពលរដ្ឋ​ដែលកំពុងតែជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១៣ តុលា ឆ្នាំ២០២០នេះថា៖ ក្រុមមការងារបច្ចេកទេសក្រសួងធនធានទឹក បាន​ប្រេីប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោង និងជាពិសេសតាំងពីយប់ម្សិលមិញរហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំធ្វើអន្តរាគមន៍រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ដែលកំពុងយាយីបានទាំងស្រុងមកវិញ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ក្នុងនោះគឺលោករដ្ឋមន្ត្រី បានចុះបញ្ជាក្រុមការងារដោយផ្ទាល់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖