ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អមដំណើរលោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស នៅបឋមសិក្សា ចំនួន ០៤៖
១-សាលា បឋមសិក្សា និងមត្តេយ្យ ដូនបុណ្យស្ថិតនៅភូមិកោះឆ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច
២-សាលាបឋម និងមត្តេយ្យ អន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច
៣-សាលាបឋមសិក្សានិងមត្តេយ្យ សំព័រ ស្ថិតក្នុងភូមិសំព័រ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស
៤-សាលាបឋមនិងមតេយ្យ រលំទំពូង ស្ថិតនៅក្នុងភូមិរលំទំពូង ឃុំបន្ទាយមាសខាងលិចស្រុកបន្ទាយមាស។
ក្នុងពិធីនាពេលនោះ លោកបណ្ឌិត បានចែកនំបង្កង ១កំប៉ុង ថវិកា ៥.០០០រៀល ដល់សិស្សម្នាក់ៗ សរុបសិស្សមាន ចំនួន ២,០០០នាក់ ស្មើនឹង ១០.០០០.០០០រៀល លោកគ្រូ អ្នកគ្រូ ៧២នាក់ ម្នាក់ៗទទួលបាននំ ១ប្រអប់ ថវិកា ៥០.០០០៛ ស្មើនឹង ៣.៦០០.០០០រៀល ផងដែរ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានជួយជួសជុលផ្លូវមួយខ្សែប្រវែង១៣គីឡូម៉ែត្រ(ផ្លូវ១៣ ១១បេ) ពីសាលាស្រុកបន្ទាយមាសចូលទៅវត្តរលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស រហូតដល់ព្រំប្រទល់ខេត្តតាកែវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស៕
ដោយ៖សិលា