ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ២រូបរបស់ក្រុមជម្រើសជាតិប៉េរូធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ចែករំលែក៖

ខ្សែប្រយុទ្ធ២រូបគឺកីឡាករ Raul Ruidiaz និងកីឡាករ Alex Valera នឹងអវត្តមានវគ្គជម្រុះ World Cup ឆ្នាំ២០២២រវាងប៉េរូទល់នឹងប្រេស៊ីលបន្ទាប់ពីមានការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានជំងឺ COVID-19 កាលពីថ្ងៃអង្គារ

កីឡាករទាំងក៏បានធ្វើតេស្តវិជ្ជមានផងដែរកាលពីថ្ងៃអាទិត្យរួមជាមួយខ្សែការពារ Christian Ramos និងខ្សែប្រយុទ្ធ Aldair Rodriguez សហព័ន្ធកីឡាបាល់ទាត់ប៉េរូបានឲ្យដឹងថា កីឡាករ២នាក់ចុងក្រោយត្រូវបានរកឃើញថាបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារនៅឯ Estadio Nacional បន្ទាប់ពីបានធ្វើតេស្តលើកទី១ម្តងរួចមកហើយកាលពីថ្ងៃចន្ទ។

ក្រុមជម្រើសជាតិប្រទេសប៉េរូបានប្រកួតស្មើ ២-២ ជាមួយក្រុមប៉ារ៉ាហ្គាយក្នុងការប្រកួតជម្រុះសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) នៅ Asuncion កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទន្ទឹមនឹងនេះដែរប្រេស៊ីលបានបំបាក់បូលីវី ៥-០ នៅសៅប៉ូឡូផងដែរ

សូមបញ្ជាក់ថា ម្ចាស់ជើងឯកពិភពលោក៥សម័យកាលបានធ្វើដំណើរទៅកាន់ប្រទេសប៉េរូកាលពីថ្ងៃចន្ទដោយមិនបានរាយការណ៍ថា មានករណីឆ្លងជំងឺ Covid-19 ក្នុងអំឡុងពេលធ្វើតេស្តប្រចាំថ្ងៃនោះទេ។ប្រេស៊ីលនិងប៉េរូបានជួបគ្នាចុងក្រោយក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America កាលពីឆ្នាំ២០១៩ នៅពេលដែលប្រេស៊ីលយកឈ្នះ ៣-១ នៅឯកីឡដ្ឋាន Maracana នៃទីក្រុង Rio ដោយ៖ភារៈ

Peru’s soccer players leave the field at the end of the first half during a qualifying soccer match for the FIFA World Cup Qatar 2022 against Paraguay at the Defensores del Chaco stadium, in Asuncion, Paraguay, Thursday, Oct.8, 2020. (AP Photo/Jorge Saenz)


ចែករំលែក៖