ព័ត៌មានទាន់ហេតុការណ៍៖

កុមារី.គម្នាក់អាយុ៩ឆ្នាំបានស្លាប់សង្ស័យជិះកង់ធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កុមារី(គ)អាយុ៩ឆ្នាំម្នាក់ សង្ស័យថាបានជិះកង់ធ្លាក់ចូលទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់។

 បើតាមសមត្ថកិច្ចបញ្ជាក់ថា៖ ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចប្រឡាយជើងភ្នំ ស្ថិតនៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្តកិច្ចបានបន្តទៀតថា÷ កុមារីរងគ្រោះមានឈ្មោះឈៀង  រ័ត្នថេត អាយុ៩ឆ្នាំជាមនុស្ស(គ) រស់នៅក្នុងភូមិ ឃុំក្បែរកន្លែងកើតហេតុខាងលើ។

 បើតាមបងប្អូនអ្នកភូមិបានប្រាប់សមត្តកិច្ចថា៖នៅមុនពេលថ្ងៃកើតហេតុគេបានឃើញកុមារីរងគ្រោះបានជិះកង់ចេញពីផ្ទះឆ្ពោះទៅកាន់ចំណុចប្រឡាយជើងភ្នំ ស្ថិតនៅខាងកើតទំនប់អាងកំពីងពួយ  លុះក្រោយមកឪពុកម្តាយបានបាត់កូនយូរពេកក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញស្បែកជើងនិងកង់របស់កុមារីរងគ្រោះរប៉ាត់រប៉ាយនៅមាត់ប្រឡាយ រួចក៏ មានការសង្ស័យក៏នាំបងប្អូនចុះរាវរកស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះនៅ

ក្នុងទឹកប្រឡាយលង់ស្លាប់តែម្ដង។

បន្ទាប់មកក៏លើកសពកុមារីដាក់លើខ្នងប្រឡាយក្នុងព្រៃ។

   ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលជំនាញប៉ុស្ដិ៍

ឃុំតាគ្រាម  បានចុះទៅដល់ទីតាំងកន្លែងកើតហេតុរួចពិនិត្យសាកសពថាពិតជាលង់ទឹកប្រឡាយស្លាប់មែន បន្ទាប់មកសមត្តកិច្ច

ក៏ បានប្រគល់សពឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ស សារ៉េត


ចែករំលែក៖