ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែធ្ងន់ធ្ងរហើយប្រទេសហ្វីលីពីន៖ ក្នុងរយៈពេល២៤ម៉ោងប៉ណ្ណោះ បន្តរកឃើញអ្នកឆ្លង COVID-19 ជាង២ពាន់ករណី

ចែករំលែក៖

អន្តរជាតិ៖ យោងតាមនាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថា៖ គិតត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ,២៦១ករណី នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ដោយធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៤៨,៦៩៨ករណី។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាម្សិលមិញនេះ បានដកស្រង់ចេញផ្សាយពីនាយកដ្ឋានសុខាភិបាលហ្វីលីពីន(DOH) បានបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកជាសះស្បើយបានកើនឡើងដល់២៩៤,១៦១នាក់ បន្ទាប់ពីមានអ្នកជំងឺ៣៨៥នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ អ្នកជំងឺចំនួន៥០នាក់បានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ,៤៩៧នាក់។ រហូតមកទល់ពេលនេះ នាយកដ្ឋានសុខាភិបាលហ្វីលីពីន បានធ្វើតេស្តរកជំងឺ COVID-19 លើមនុស្សច្រើនជាង ៤លាននាក់នៅក្នុងប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រហែល១០៩លាននាក់។

ទាក់ទិននឹងបញ្ហានេះដែរ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃពុធទី១៤ តុលាសប្តាហ៍នេះថារដ្ឋាភិបាលបានធានា នូវប្រភពថវិកាសម្រាប់ ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

លោក ឌូតឺតេ បានអះអាងថា ពលរដ្ឋដំបូងដែលនឹងទទួលវ៉ាក់សាំងគឺ ជនក្រីក្រ, ក្រុមអ្នកប្រយុទ្ធជួរមុខរួមមានសមាជិកប៉ូលិស និងយោធាក៏ត្រូវបានផ្តល់អាទិភាពផងដែរ ហើយលោកមានទំនុកចំពោះវ៉ាក់សាំងដែលកំពុងអភិវឌ្ឍដោយប្រទេសប្រទេសចិន និងរុស្ស៊ី ខណៈហ្វីលីពីនក៏ទំនងជាទិញវ៉ាក់សាំង ពីប្រទេសទាំងពីរនេះផងដែរ៕ដោយ៖ស តារា


ចែករំលែក៖