ព័ត៌មានទាន់ហេតុការណ៍៖

ជើងខ្លាំងបើកឡានដេញបំបុកមនុស្សសម្លាប់..! ខ្លាចមិនស្លាប់ ថយឡានមកកិនបន្ថែមសម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនបង្កដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ១៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។

ជនទំនើងនេះត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋសំណូមពរឱ្យសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៍ចរាចរណ៍ និងស្ថាប័នអយ្យការចាត់វិធានការ ស្របតាមការប្រព្រឹត្តរបស់បុគ្គលនេះ។ 

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ​ ពាក់ស្លាក​លេខភ្នំពេញ  2BH-8494 ជាមួយ​ម៉ូតូម៉ាក​ Honda C125​ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ កណ្តាល​ 1AI-3848 ។ 

ផេកស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា៖ រថយន្ត​ Lexus 200T  បានបេីកបរតាមបណ្តោយផ្លូវ១៧៣​ ទិសដៅពីជេីងទៅត្បូង​ ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ​ រួចបេីកថយកិនបន្ថែមទៀត​ បណ្តាលឲ្យអ្នកបេីកម៉ូតូ​ស្លាប់នៅកន្លែងកេីត​ហេតុ​ និង​ អ្នករួមដំណេីរម៉ូតូ​ របួសធ្ងន់​ ។ 

អ្នកបេីកបររថយន្តបង្កមានឈ្មោះ​ យ៉ាន់ណា​ លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ   មុខរបរពេទ្យធ្មេញ​ (ឃាត់ខ្លួនបណ្តោះអាសន្ន​ )​ ស្នាក់នៅផ្ទះលេខ៥អឹម​ ក្រុមទី៤​ ភូមិព្រៃព្រីងខាងត្បូងទី១​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ ។ 

​ភាភីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ​ ខុន​ តុង​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅផ្លូវបេតុង​ ភូមិ០១​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ​ ពៅ​ ម៉ត់​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបររត់កង់បី​ ស្នាក់នៅភូមិស្រះកែវ​ សង្កាត់ក្រាំងស្វាយ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ ( របួសធ្ងន់​ ) ៕

ដោយ៖ សិលា


ចែករំលែក៖