ខេត្តប៉ៃលិន ៖ ដូចអ្វីដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានជូនដំណឹងជាមុន អំពីការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ។ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ជំនន់ទឹកភ្លៀងបានកើតឡើងសាជាថ្មី ជន់ចូលផ្ទះប្រជាពលរដ្ឋជាង ១៤០ខ្នងផ្ទះ និងលិចផ្លូវប្រហែល ១៤០០ម៉ែត្រ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីផេកផ្លូវការ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។
សូមបញ្ជាក់ជូនថា ៖ ភូមិសាស្ត្រក្នុងតំបន់នេះ ជាតំបន់ស្ទើរទំនាប ដែលងាយនិងជន់ ហើយក៏ស្រកទៅវិញលឿនផងដែរ ៕
ដោយ៖ សិលា