ខេត្តកំពង់ឆ្នាំង៖ សាជីសម្រាប់ដាក់ប្រាប់សញ្ញាចរាចរណ៍ត្រូវបានក្មេងទំនើងម្នាក់យកដាវកាប់បំផ្លាញកម្ទេចចោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើផ្លូវវាងក្រុងដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងដែលត្រូវឃាត់ខ្លួននេះ ឈ្មោះកាំង កាន ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅវេលាកើតហេតុក្មេងទំនើងខាងលើបានយកដាវវែង១ដើមមកកាប់រះសាជីសញ្ញាចរាចរណ៍ របស់ក្រុមហ៊ុនធ្វើផ្លូវជប៉ុនបណ្តាលឱ្យខូចអស់ចំនួន១៥សាជី។ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាមក្រុមហ៊ុនបានរាយការណ៍ទៅសមត្ថកិច្ច និងបានធ្វើការចាប់ខ្លួនបានតែម្តង ។នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ចន្ថា