បើទោះបីបានចិញ្ចឹមសត្វក្រពើធ្វើអាជីវកម្មជាយូរណាស់មកហើយ ក្តី ប៉ុន្តែមិនបានផ្តល់ព័ត៌មានឬសុំច្បាប់ពីមន្ត្រីក្នុងតំបន់នោះឡើយ ។ ទាំងនោះហើយពេលមានគ្រោះទឹកលិចដូចជាពេលនេះ ម្ចាស់ដែលចិញ្ចឹមនឹងត្រូវទទួលខុសត្រូវ ក្រោយក្រពើចេញពនេចរ«គោះទ្វារ»ផ្ទះពលរដ្ឋដែលរងការលិចទឹកដូចគ្នា។
នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែតុលា លោក ផាម វាំង យ៉ុង អនុប្រធានគណៈកម្មាធិការស្រុក ប៊ិញ ថាញ់ ទ្រុង ខេត្ត ដុងថាប់ បានឲ្យដឹងថា រូបភាពស្តីពីសត្វក្រពើបែកទ្រុង ចេញពនេចរបានរកឃើញម្ចាស់ហើយ គឺជារបស់គ្រួសារលោក ផាម ថាញ់ងី ដែលបានចិញ្ចឹមក្រពើ២ក្បាល ។ លោកនឹងត្រូវផាកពិន័យគិតជាទឹកប្រាក់ដល់ទៅ៣៥០លានដុង ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក ។
សត្វក្រពើដែលចេញពីទ្រុងដោយទឹកលិច មានប្រវែង១,៥ម៉ែត្រ មានទម្ងន់ដល់ទៅ៧០គីឡូក្រាម ហើយ អាចបង្កគ្រោះថ្នាក់ដល់មនុស្សបាន។ តាមការស្រាវជ្រាវ ទីកន្លែងចិញ្ចឹមក្រពើមិនមានការការពារល្អ គ្មានសុវត្ថិភាព ដោយគ្រាន់តែយកសំណាញ់បង្ខាំងតែប៉ុណ្ណោះ។ ពេលទឹកជន់លិច សត្វក្រពើងាយចេញទៅខាងក្រៅ ។
នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែតុលា សត្វក្រពើនោះត្រូវបានក្រុមជំនាញចាប់បានហើយ ក្រោយពលរដ្ឋ ភ័យខ្លាចពីសុវត្ថិភាពដល់កូនចៅរបស់ខ្លួន៕ដោយ៖ធី រីណា