ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានឧបត្ថម អង្ករ ៣០តោន មី ៦០០កេស ទឹកសុទ្ធ ២០០កេស ដល់ខេត្តបន្ទាយមានជ័យ សម្រាប់យកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងប៉ះពាល់ដោយសារទឹកជំនន់។
ក្នុងឱកាសនេះផងដែរ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានឧបត្ថម អង្ករ ៣០តោន មី ៦០០កេស ទឹកសុទ្ធ ២០០កេស ដើម្បីផ្តល់ជូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី សូមគោរពជូនពរសម្តេចទាំងទ្វេ ព្រមទាំងបុត្រាបុត្រី ទទួលបានសុខភាពល្អ អាយុ យឺនយូរជាម្លប់ដល់កូនចៅយូរអង្វែង៕
ដោយ៖ សិលា