ព័ត៌មានទាន់ហេតុការណ៍៖

លោក ផៃ ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំរបស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតក្រសួង នាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំរបស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតក្រសួង នាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ អង្គប្រជុំបានស្តាប់របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត នៃការរៀបចំសន្និបាតតាមអគ្គនាយកដ្ឋានជំនាញនីមួយៗ និង អនុគណៈកម្មការរៀបចំសន្និបាតក្រសួងទាំង៣ ដើម្បីរៀបចំខ្លឹមសារ រូបភាព ដឹកនាំកិច្ចដំណើរការសន្និបាត លើកគម្រោងថវិកា ការគ្រប់គ្រងចំណាយ និងកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធដើម្បីធានាភាពរលូន នៃសន្និបាត៕

ដោយ៖ សិលា


ចែករំលែក៖