ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ នឹង៣០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១០០៧ កែងនឹងផ្លូវលេខ១៩៨០ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-0318 បើកបរដោយស្រ្តីម្នាក់ក្នុងទិសដៅកើតទៅលិច
ខណៈមកដល់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួនស្រាប់តែមានរថយន្តព្រូសពណ៌សមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2BC-9523 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំពីចំហៀងផ្នែកខាងឆ្វេងរថយន្តព្រូសមួយគ្រឿងនោះពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់ រួចឲ្យភាគីទាំងសងខាងធ្វើការសម្រួលគ្នា។ ក្រោយពីពីចរចាគ្នាមួយសន្ទុះមកទើបភាគីខាងរថយន្តព្រូសដែលបើកបុកគេព្រមសងសំណងបួនរយដុល្លារ ទៅឱ្យខាងភាគីរថយន្តព្រូសមួយគ្រឿងទៀតដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖និន សុភ័ស្ត


ចែករំលែក៖