ខេត្តព្រះសីហនុ៖ ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀនម្នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួន និងដកហូតបានកាលពីថ្ងៃត្រង់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះជុំ មុះ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដែលដកហូតបានរួមមាន ៖
១-ម្សៅថ្នាំញៀនចំនួន៩កញ្ចប់
២-ទូរស័ព្ទចំនួន១គ្រឿង
៣-លុយខ្មែរ១០ម៉ឺនរៀល
៤-ម៉ូតូចំនួន១គ្រឿង ។
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ឆ្លាម សមុទ្រ