ភ្នំពេញ៖ ទីតាំងក្រុមហ៊ុនយីហោ ” ជេ ឈីង សម្រស់ស៉ីជម្ពូ ខសមេធីក ឯ.ក” J Ching Samros sychmpu Commetic Co,Ltd មិនមានលេខបញ្ជីពីក្រសួងសុខាភិបាលត្រឹមត្រូវ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងផលិតផលកែ្លងក្លាយ នៃក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការជាក់ស្តែង កាលពីថ្ងៃទី២១ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៣រសៀល ស្ថិតនៅទីតាំងផ្ទះលេខG52 ផ្លូវGOLD ក្រុមទី០៤សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើយោងតាមរបាយការណ៍របស់នគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថាកម្លាំងមូលដ្ឋានខណ្ឌ បានចូលរួមសហការជាមួយកម្លាំងនាយដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងឧត្តមសេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះមកដល់ទីតាំងក្រុមហ៊ុនយីហោ” ជេ ឈីង សម្រស់ស៉ីជម្ពូ ខសមេធីក ឯ.ក” ផ្ទះលេខG52 ផ្លូវGOLD ក្រុមទី០៤សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចត្រួតពិនិត្យជាងក់ស្តែងរកឃើញផលិតផលមួយចំនួនមានដូចជា៖ ១-CC Cream Sun ចំនួន៤០កេសស្មើនឹង៣៥០០ដប ,២-DongBeak Facia Foam ចំនួន20កេស ស្មើនឹង7000ដប ,៣-Body Lotion ចំនួន៦០កេសស្មើនឹង២២០០ដប ,៤-U Weel Lotion ចំនួន១២កេសស្មើនឹង១២០ដប ,៥-Miracle Special Night Cream ចំនួន៣០០ដប,៦–សំបកខ្លង ចំនួន៨៥ខ្លង
ចំណែកផលិតផលមានចុះបញ្ចីការណ៍ប្រវេទន៍៖
១-Honey សារ៉ូមស្បែក២៥០ក្រាម ចំនួន២០០ដប , ២-Lip Stick ចំនួន២០០ដប , 3-Honey Collagen Serum ចំនួន១០០ដប ។
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យទីតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញថាផលិតផលមួយចំនួន មិនមានលេខបញ្ជីពីក្រសួងសុខាភិបាលត្រឹមត្រូវក្រោយពីបញ្ចប់ការត្រួតពិនិត្យ ដោយបានការឯកភាពពីលោកព្រះរាជអាជ្ញារង ចែ សុង កម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានសម្រេចធ្វើការផ្អាកបន្ទប់ នៃទីតាំងស្តុកខាងលើបណ្តោះអាសន្ន និងបង្កាប់អោយម្ចាស់ទីតាំងចូលបំភ្លឺនៅលេខាធិការដ្ឋានគ.ប.ផ.ក។
បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចូលរួមវិចខ្ចប់រក្សាទុកនៅក្នុងបន្ទប់ខាងលើជាបណ្តោះអាសន្ន នឹងដកយកមួយចំនួនបញ្ចូនទៅនាយដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ស តារា