ព័ត៌មានទាន់ហេតុការណ៍៖

នៅមូលដ្ឋានសង្កាត់ទន្លេបាសាក់ មានក្រុមចោរចូលលួចម៉ូតូ២គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ មានករណីក្រុមចោរ២នាក់បានចូលលួចម៉ូតូជាបន្តបន្ទាប់បានចំនួន២គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ខាងក្រោយធនាគារកម្ពុជាសាធារណៈជិតភ្លើងស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមព័ត៌មានដែលយើងទើបទទួលបាននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ បានឱ្យដឹងថា ម៉ូតូទាំង២គ្រឿង សុទ្ធតែម៉ាក Scoopy ដែលបច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រួចរាល់ហើយ ។

នេះចាត់ទុកជាតម្រុយព័ត៌មានមួយដែលសង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនល្មើសបានដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ កុំឱ្យរស់នៅបារម្ភពីបញ្ហាអសន្តិសុខ ៕

ដោយ៖ចេស្តា


ចែករំលែក៖