ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់លួចម៉ូតូបានបណ្តើរទៅរកជាងធ្វើសោត្រូវម្ចាស់តាមទាន់រាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ នារីម្នាក់លួចម៉ូតូបានបណ្តើរទៅរកជាងធ្វើសោត្រូវម្ចាស់តាមទាន់រាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួន។ករណីនេះបានកើត នៅម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សារធំតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វង់ ស្រីលីន អាយុ ៣២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះឈ្មោះ ជា ស្រីរីន អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ម៉ូតូដែលត្រូវជនសង្ស័យលួចម៉ាកហុងដា ZoomerX ពណ៌សលាយក្រហមស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-8811។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ម៉ូតូបានបញ្ឈរទុកចោលនៅមាត់ច្រកចេញ/ចូលផ្សារពីខាងត្បូង រួចក៏ដើរចូលទៅក្នុងផ្សាររកទិញអីវ៉ាន់ ស្រាប់តែពេលចេញមកវិញមិនឃើញម៉ូតូ។ ភ្លាមៗនោះម្ចាស់ម៉ូតូក៏បានជិះដើររកក៏ប្រទះឃើញជនសង្ស័យ កំពុងតែបណ្ដើរម៉ូតូទៅរកកន្លែងជាងធ្វើសោ ហើយក៏បានរាយការណ៍មកសមត្ថកិច្ចក្រុងដូនកែវ ចុះមកឃាត់ខ្លួន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី៕

ជ្រោយពេជ្រ


ចែករំលែក៖