ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំបផុតមួយនៅកម្ពុជា បានចែកអំណោយដល់ជនរង គ្រោះ ដោយសារទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃវិភាគទាន និងការបរិច្ចាគ ជារួម ផ្ដោតលើការជួយដល់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតទូទាំងប្រទេស ដោយសារទឹកជំនន់។
បុគ្គលិកចំនួន ប្រមាណជាង ១០ នាក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នី បានបរិច្ចាគគ្រឿងឧបភោគបរិភោគ ដែលមានតម្លៃ រាប់សិបម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អំណោយទាំងអស់នោះរួមមាន អង្ករ សៀង ទឹកសុទ្ធ ទឹកស៊ីអ៊ីវ មី និងត្រីខ កំប៉ុងជាដើម។
អំឡុងពិធីប្រគល់អំណោយជូនអាជ្ញាធរមូលដ្ឋាន ស្រុកថ្មពួក លោក សុវ៉ាត ដារីយេវិច ដែលជានាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នី មានប្រសាសន៍ថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី មានមោទនភាព ក្នុងការជួយដល់ជន រួមជាតិកម្ពុជា គ្រប់ពេលដែលពួកគាត់ត្រូវការពួកយើង មិនថានៅទីកន្លែងណានោះទេ។ ក្នុងពេលវេលា ដ៏លំបាកបែបនេះ យើងមានបំណងបញ្ជាក់ឲ្យអ្នកដែលទទួលរងផលប៉ះពាល់បានឃើញ ថាយើងតែងតែ ជួយគាំទ្រដល់ពួកគាត់ជានិច្ច ដូច្នេះហើយទើបបានជាយើង រៀបចំកម្មវិធីនាថ្ងៃនេះ”។
ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលត្រូវបានជម្លៀសពីលំនៅដ្ឋានដោយសារទឹកជំនន់ បានចូលរួមក្នុងការ ប្រគល់អំណោយនេះ។
លោក យេវិច បានបន្ថែមថា៖ “បើទោះបីជាក្រុមការងាររបស់យើងមានវត្តមានតិចតួចនៅថ្ងៃនេះក្ដី ប៉ុន្តែបុគ្គលិក និងភ្នាក់ងាររបស់យើងរាប់ពាន់នាក់បានផ្ដាំផ្ញើនូវក្ដីបារម្ភ និងការបួងសួង ជូនពរសព្វសាធុការដល់ជនរងគ្រោះទាំងអស់ ។ ទាំងអស់នេះគឺជាអំណោយពីសំណាក់បុគ្គលិក និងភ្នាក់ងាររបស់ទ្រូម៉ាន់នីទាំងអស់។ យើងសង្ឃឹមថា អំណោយទាំងនេះនឹងបានរួមចំណែកខ្លះៗ ស្របពេលដែលលោកអ្នកកំពុងប្រឈមនឹងការលំបាក ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនាពេលនេះ។
ជំនួយរបស់ក្រុមហ៊ុនទ្រូម៉ាន់នីដល់ក្រុមគ្រួសាររងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺជាចំណែក មួយនៃជំនួយរបស់ខ្លួន ដែលក្រុមហ៊ុនកំពុងផ្ដល់ជូនជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃខាងមុខទៀត។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖ “ក្រុមហ៊ុនយើងខ្ញុំសូមចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋរួមជាតិកម្ពុជា ក្នុងគ្រាលំ បាក បែបនេះ ដូច្នេះហើយ ទើបយើងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីជួយដល់ប្រជាពលរដ្ឋដែលស្ថិតនៅ ក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត”។
ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។