ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រីបីនាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង​១២៖៣០នាទី នៅចំណុចចម្ការស្វាយចន្ទី ស្ថិតក្នុង​ភូមិសូរជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើមាន៖

១-ឈ្មោះ​ ពឿន ចាន់ធូ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កម្មករ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

២-ឈ្មោះ​ គឹម សុភាព ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។

៣-ឈ្មោះ​ សំ អឿនសាវរី ហៅ សំ សុជាតិ ភេទស្រី អាយុ​៣០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។

   ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​០៨កញ្ចប់​(ធំ០១កញ្ចប់) ថ្នាំគ្រាប់ចំនួន៥៦គ្រាប់ប្រភេទwy(ហៅយ៉ាម៉ា)ពណ៌ផ្កាឈូក ទូរស័ព្ទចំនួន០៥គ្រឿង​     ជញ្ជីនអេឡិចត្រូនិចចំនួន០១គ្រឿង ថង់វិចខ្ចប់មួយចំនួន និងប្រាក់រៀលចំនួន០៣ដុំស្មើចំនួន៣០ម៉ឺនរៀល(ឆែកឆេរកឃើញក្នុងផ្ទះ)និងប្រាក់រៀលនៅនិងខ្លួនឈ្មោះសំ អឿនសាវរី ចំនួន២៧០ម៉ឺនទូរស័ព្ទសំរាប់ថតកន្ទុយលេខបង្ហោះអោយមេចំនួន០១គ្រឿងក្រដាសកត់កន្ទុយលេខចំនួន០១សន្លឹក។

   បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញយើងបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕ដោយ៖ស សម


ចែករំលែក៖