ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រា​ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ដែលគេសង្ស័យថាស្រវឹងស្រា​ បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន​ចុះពីលើស្ពានអាកាសស្ទឹងមានជ័យដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យដួលរងរបួសធ្ងន់​បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង២០៖០០នាទីយប់ ថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០ នៅចំណុចចុងស្ពានអាកាសស្ទឹងមានជ័យខាងជើងតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសរងគ្រោះនេះជិះម៉ូតូម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1G-2524 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ឡើងស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុខាងលើ​ ដោយសារផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសដួលបោកនឹងខឿនស្ពានរងរបួសធ្ងន់។

    ក្រោយកើតហេតុ​ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីពេទ្យភ្លាមៗ​។ ចំណែកម៉ូតូ​ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំប្រគល់ជូនសាច់ញាតិ​ ឬជនរងគ្រោះនៅពេលក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖