កម្លាំងទាហានជើងទឹករបស់អង់គ្លេសបានស្លៀកឈុតហោះហើរដើម្បីវាយលុកទៅលើនាវាសត្រូវ យាមល្បាត។ រូបភាពវីដេអូបង្ហាញឲ្យឃើញថា កម្លាំងទាហានជើងទឹក បានហ្វឹកហាត់វាយប្រហារឡើងទៅលើនាវាចម្បាំងរបស់សត្រូវ។
ក្រុមទាហានជើងទឹកពិសេសបានស្លៀកឈុតហោះហើរជិះលើកាណូតល្បឿនលឿន បើកចូលទៅក្បែរនាវាចម្បាំង ហើយក្រុមទាហានពិសេសបានហោះហើរឡើងទៅលើនាវាចម្បាំងតែម្តង។
សម្លៀកបំពាក់សម្រាប់ហោះហើរ មានម៉ាស៊ីនធុនតូចចំនួន៥គ្រឿង ក្នុងនោះមានម៉ាស៊ីន៤គ្រឿងបំពាក់នៅលើដៃ និង១បំពាក់លើខ្នងធំជាងគេ។ ជាមួយសម្លៀកបំពាក់នោះ មនុស្សអាចហោះហើរបានក្នុងល្បឿនដល់ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។
នៅពេលនេះសម្លៀកបំពាក់ ហោះហើរនោះស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ មិនទាន់អាចប្រើប្រាស់ជាផ្លូវការនៅឡើយ។ ទាហានដែលប្រើប្រាស់សម្លៀកបំពាក់ហោះហើរនឹងត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញទើបអាចហោះហើរបាន៕ដោយ៖ធី រីណា