ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំ​អាស៊ាន​ចំនួន​៣ ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ការចូល​ទិវង្គត​របស់​ព្រះរាជបុត្រទី២ នៃស្ដេចព្រុយណេ

ចែករំលែក៖

អន្តរជាតិ៖ កាលពី២៤ ខែតុលា ឆ្នាំ២០២០ ព្រះអង្គម្ចាស់ Haji Abdul Azim របស់ព្រុយណេ (Prince Azim of Brunei ) ដែលទ្រង់ជាបុត្រាទីរបស់ព្រះចៅស៊ុតង់ព្រុយណេ ហាស្សាណាល់ បុលគៀ បានចូលទិវង្គតក្នុងព្រះជន្ម៣៨វស្សានៅក្នុងទីក្រុងបានដាស៊េរី បេហ្កាវ៉ាន់។ហើយចំពោះការចូលទិវង្គតរបស់ព្រះអង្គ ក៏ត្រូវបានមេដឹកនាំអាស៊ានចំនួននៃប្រទេសជិតខាងព្រុយណេបានផ្ញើសាររំលែកទុក្ខការចូលទិវង្គតរបស់ទ្រង់Azim

មេដឹកនាំអាស៊ានចំនួន បានផ្ញើសាររំលែកទុក្ខចំពោះការចូលទិវង្គតរបស់ព្រះអង្គម្ចាស់ Azim ក្នុងនោះមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីMuhyiddin Yassin,  នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា

ជាក់ស្តែង នាយករដ្ឋមន្ត្រី លី សៀនឡុង បានសរសេរតាមរយៈបណ្ដាញសង្គមហ្វេប៊ុកថា៖ ព្រះអង្គម្ចាស់ Azim ត្រូវបានស្គាល់ថាមានព្រះទ័យទូលាយ និងចំពោះការពលីកម្មសម្រាប់បុព្វហេតុយុវជន ការអប់រំ និងសប្បុរស ចំណែក ទាំងលោក ប្រាយុទ្ធ និងលោក Yassin បានបង្ហាញការសោកស្ដាយពន់ពេកចំពោះការចូលទិវង្គតនេះ ហើយចូលរួមរំលែកទុក្ខចំពោះព្រះចៅស៊ុលតង់ សែរាជវង្ស និងប្រជាជនព្រុយណេទាំងអស់

សូមជម្រាបថា រដ្ឋាភិបាលព្រុយណេ បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលថ្ងៃចំពោះការចូលទិវង្គតរបស់ព្រះអង្គម្ចាស់ Azim ចាប់ពីចុងសប្ដាហ៍នេះមក មូលហេតុនៃការចូលទិវង្គតរបស់បុត្រព្រះចៅស៊ុលតង់អង្គនេះ ពុំត្រូវបានបញ្ជាក់ឡើយ តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ព្រះអង្គម្ចាស់ Azim ប្រឈួនធ្ងន់ធ្ងរយូរមកហើយពីជំងឺមហារីកថ្លើម

គួរបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ Azim ក៏ជាផលិតករភាពយន្តហូលីវូដដែលរាប់អានស្និទ្ធស្នាលជាមួយតារាល្បីៗផងដែរ ទ្រង់ ធ្លាប់ថតរូបកៀកស្មាជាមួយ  Michael Jackson, Mariah Carey និង Pamela Anderson ជាដើម ហើយធ្លាប់ទាំងចាយលុយ១០លានដុល្លារឲ្យតារាចម្រៀង Michael Jackson ចូលរួមពិធីខួបកំណើត២៥វស្សារបស់ទ្រង់ទៀតផង

មិនតែប៉ុណ្ណោះក្នុងឧស្សាហកម្មហូលីវូដ ព្រះអង្គម្ចាស់ Azim បានបោះទុនជាងលានដុល្លារបង្កើតផលិតកម្មភាពយន្តផ្ទាល់ខ្លួន ហើយទ្រង់បានផលិតភាពយន្តរឿង រួមមាន៖ You’re Not You (២០១៤), The Time of Their Lives (២០១៧) និង The Happy Prince (២០១៨) ដោយ៖ស តារា


ចែករំលែក៖