ភ្នំពេញ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភា ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា ។
ដោយលោកបញ្ជាក់ថា៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤ ដែលបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៦រូប។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២នេះ បានឱ្យដឹងទៀតថា អង្គប្រជុំនេះ បានដំណើរការដោយមានរបៀបវារៈចំនួន ០៥។
សូមបញ្ជាក់ថា៖ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖
ដោយ៖សិលា