ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចមានសិស្សសាលា១៧នាក់ហូបប្រហិតកញ្ចប់បណ្តាលឲ្យពុលហើយត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ តែមកដល់ថ្ងៃទី២៨ខែតុលានេះអ្នកទាំងនោះបានធូរស្រាលនិងវិលត្រឡប់ទៅផ្ទះវិញអស់ហើយ
ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចសាលារៀន បឋមសិក្សា សិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌ពីមានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចចិបបានឲ្យដឹងថា
នៅថ្ងៃកើតហេតុ គេឃើញសិស្សសាលាបឋមសិក្សា សិរីអង្គនាលបានសម្រាកចេញលេង ហើយនាំគ្នាទិញប្រហិតកញ្ចប់ ដែលគេលក់ ក្នុងបរិវេណសាលារៀន យកមកហូប។ លុះហូបហើយ សិស្សម្នាក់ៗ ស្រាប់តែមានអាការៈពុលរាកផង ក្អួតផង ។ ដោយឃើញមានអាការៈបែបនេះ លោកគ្រូ អ្នកគ្រូ បានបញ្ចូនកូនសិស្សរងគ្រោះ ទៅមណ្ឌលសុខភាព ស្វាយចចិប ដើម្បីសង្គ្រោះភ្លាមៗ។
ប្រភពដដែលបានឲ្យដឹងទៀតថាសិស្សដែលពុលប្រហិតមានចំនួន១៧ នាក់ ក្នុងនោះមានៈ ១.ឈ្មោះ មឿន ស្រីនាត ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ , ២,ឈ្មោះ ហ៊ឹម សុវណ្ណរ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ , ៣.ឈ្មោះ កាំង សុវណ្ណមន្នី ភេទប្រុស អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៤.ឈ្មោះ យ៉ុង ស្រីណា អាយុ៨ឆ្នាំ ភេទស្រី រៀនថ្នាក់ទី២, ៥.ឈ្មោះ ខាត់ ស្រីពៅ អាយុ៦ឆ្នាំ ភេទស្រី រៀនថ្នាក់មតេយ្យ, ៦.ឈ្មោះ អឿន វិបុល ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦, ៧.ឈ្មោះ សុង លីលី ភេទស្រី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៨. ឈ្មោះ មាន សោភា ភេទស្រី អាយុ៥ឆ្នាំ រៀនថ្នាក់មតេយ្យ. ៩.ឈ្មោះ ថន លីម៉ៅ ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤. ១០.ឈ្មោះ ថន សៀវអ៊ីញ ភេទស្រី អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ , ១១.ឈ្មោះ ភុន បូផា ភេទស្រី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣, ១២.ឈ្មោះ ប៊ុន ស្រីប៉ុន ភេទស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦.១៣ឈ្មោះ កែ ចាន់អូន ភេទស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤.១៤ឈ្នោះ នៅ ណាទីន ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤. ១៥.ឈ្មោះ អ៊ិត ស្រីតី ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ , ១៦.ឈ្មោះ យ៉ុង សុខចាន់ ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤. និង១៧.ឈ្មោះ ជឿន សុខគា ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤ ។
យ៉ាងណាសិស្សទាំងអស់ មានអាការៈធូរស្រាល មិនគ្រោះថ្នាក់ ដល់អាយុជីវិតទេហើយបានព្យាបាលជាសះស្បើយបានវិលត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី២៨ ខែតុលា នេះអស់ហើយ។ជាមួយនេះអាជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញកំពុងស្រាវជ្រាវនិងរកមូលហេតុនៃការពុលនេះដោយឲ្យអ្នកលក់ប្រហិតក្នុងសាលារៀនទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖ប្រាថ្នា