ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពីរនាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនពីបទលួចកាត់ខ្សែភ្លើងសាធារណៈ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលនិងកម្លាំងចម្រុះសង្កាត់លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័២នាក់ដែលលួចកាត់ខ្សែភ្លើងបំភ្លឺតាមទីសាធារណៈ នៅព្រឹកថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០នេះ ។ បើតាមនគរបាលបានអោយដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅពេលយប់ ហើយត្រូវបានពលរដ្ឋល្អរាយការណ៍ពីកន្លែងដែលក្រុមជនសង្ស័យលាក់ទុកវត្ថុតាង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ឆ្លាម សមុទ្រ


ចែករំលែក៖