ភ្នំពេញ៖តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទើបទទួលបាន បង្ហាញថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះ លោកមេធាវី ទេព ពៅ អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
ក្រោយមក ខាងពេទ្យបានដាក់សេរ៉ូម រួចលោកមេធាវី ទេព ពៅ ក៏គាំងបេះដូងស្លាប់តែម្តង ។
ជុំវិញបញ្ហានេះ អ្នកសារព័ត៌មាន បានទំនងទំនាក់ទៅកាន់ គ្លីនិក លី ស្រីវីណា ដើម្បីសួរនាំបញ្ហានេះ ដោយបុគ្គលិកស្រីម្នាក់ និយាយថា «កំពុងដោះស្រាយហើយ» តែនៅពេលសួរនាំបញ្ហាអ្វីទៀត គឺ បុគ្គលិកម្នាក់នេះ បានបដិសេធមិនឆ្លើយអ្វីទៀតទេ ។
ដោយឡែក អ្នកសារព័ត៌មាន ក៏បានទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ លោកមេធាវី ទេព ពៅ ផ្ទាល់ផងដែរ គឺ លេខ 092 666 122 តែមិនមានអ្នកទទួលទូរស័ព្ទ ។
តាមប្រភពព័ត៌មាន បច្ចុប្បន្ននេះ សពលោកមេធាវី ទេព ពៅ កំពុងតម្កល់នៅវត្តសំពៅមាស ៕ ដោយ៖ចេស្តា