ខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មដើម្បីធ្វើការវាយតម្លៃការខូចខាត និងវឌ្ឍនភាពនៃការជួសជុលបន្ទាន់នូវប្រព័ន្ធធារាសាស្រ្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។
តាមរយ:ការតាមដានជាប់ជាប្រចាំ និងចុះពិនិត្យជាក់ស្តែងនាព្រឹកនេះបានបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះដោយទឹកជំនន់តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់នៅក្នុងអាងទឹកផងដែរ ៕
ដោយ៖សុខ ខេមរា