ភ្នំពេញ៖ អាចជារឿងពិត ពេលឃើញ Pageមួយឈ្មោះ( Imagerie-រូបភាពវេជ្ជសាស្ត្រ ចែករំលែកចំណេះដឹងរូបភាពវេជ្ជសាស្ត្រ ?) បានសរសេរពី ការញាំពុទ្រា ត្របែក ម្តេញ អង្កាំ លេបទាំងគ្រាប់ ងាយរងគ្រោះដោយជម្ងឺ ធ្វើអោយស្ទះហើយបង្កើតជាតំបៅហើមរលួយក្នុងពោះវៀនតូច។
Facebook នេះបរិយាយថា៖ នៅលើពិភពលោកយើងនេះមានរឿងប្លែកជាច្រើនដែលមិនគួរអោយជឿតែបែរជារឿងពិត..?
ថ្ងៃមួយខ្ញុំបានទទួលឆ្លុះក្រពះជូនអ្នកជំងឺស្ត្រីម្នាក់អាយុប្រហែល50ឆ្នាំដើម្បីស្វែងរករោគវិនិច្ឆ័យជូនគាត់ព្រោះគាត់មានអការះក្អួតចង្អោរគ្រប់ចំណីដែលគាត់បានបរិភោគជាប្រចាំរយះពេល4ខែមកហើយ, ធ្វើអោយគាត់ស្រក់ទំងន់ស្គមស្គាំង,
ព្រមទាំងចុកឆ្អល់ចុងដង្ហើមខ្លាំងឡើងៗជាប្រចាំ,
គាត់បានទៅពិនិត្យជំងឺច្រើនកន្លែងដោយបានពិនិត្យឈាម, ឆ្លុះអេកូនឹងថតស្កែនពោះ, លទ្ធផលបង្ហាញថាគាត់ប្រហែលជាកើតមហារីកក្រពះបង្កអោយត្បៀតប្រហោងតភ្ជាប់ពីក្រពះទៅពោះវៀនតូច(Pylorus), ទើបចំណីអាហារមិនអាចធ្លាក់ចុះក្រោមរួច, គាត់ត្រូវធ្វើការវេះកាត់..
ដោយមានការព្រួយបារម្មណ៌នឹងស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង, គាត់ក៏បានមកពិនិត្យបញ្ចាក់បន្ថែមនៅមន្ទីរពេទ្យជឺ
រៃភ្នំពេញ…
គាត់ត្រូវបានឆ្លុះក្រពះ, ស្ថានភាពពេលខ្ញុំបានឆ្លុះចូលដល់ក្នុងក្រពះរបស់គាត់ដក់ពេញដោយចំណីអាហារចាស់ព្រោះមិនអាចធ្លាក់ចូលទៅពោះវៀនតូចរួច, ខ្ញុំព្យាយាមបញ្ជា
កាមេរាឆ្លុះចុះទៅប្រហោងPylorus, មិនឃើញមានត្បៀតប្រហោងនោះទេ, ហើយខ្ញុំក៏ព្យាយាមបញ្ជាកាមេរ៉ាឆ្លុះបន្តចុះចូលក្នុងពោះវៀនតូច(Duodenal bulb)ខ្ញុំបានសង្កេតឃើញគាត់មានតំបៅយ៉ាងធំកំពុងហើមខ្លាំងនឹងរលួយបង្កអោយត្បៀតរុនមិនអាចឆ្លុះចុះផ្នែកខាងក្រោមរបស់ពោះវៀនតូចបាន(D2),
ខ្ញុំសូមពណ៍នាបន្ថែមអំពីតំបន់Duodenal bulbដែលមានតំបៅរលួយ, ខ្ញុំបានសង្កេតឃើញមានវត្ថុរាងមូលនិងរាងពងក្រពើទំហំប្រហែល 2-3cm កំពុងស្ទះជាប់ក្នុងតំបៅនោះ, ខ្ញុំក៏បានព្យាយាមឆ្លុះចាប់ទាញយកវត្ថុទាំងពីរនោះចេញមកក្រៅ(ពិតជាលំបាកណាស់ព្រោះវារអិលខ្លាំង), ក្រោយពិនិត្យច្បាស់វត្ថុទាំងពីរនោះទើបដឹងថាវាជាគ្រាប់ផ្លែឈើ(អាចជាម្តេញឬគ្រាប់អង្កាំឬគ្រាប់ពុទ្រា)
ព្រោះគាត់បានញាំផ្លែវាហើយបានលេបទាំងគ្រាប់, ធ្វើអោយស្ទះហើយបង្កើតជាតំបៅហើមរលួយក្នុងពោះវៀនតូច♡♡♡♡ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះបានជួយគាត់, ហើយបញ្ជាក់ប្រាប់គាត់ថាគាត់មិនកើតជំងឺមហារីកទេ… តែមានរឿងមួយគួរអោយហួសចិត្តនិងមិនគួរអោយជឿនោះគឺក្រោយពេលខ្ញុំឆ្លុះត្រួតពិនិត្យក្រពះគាត់ឡើងវិញដោយព្យាយាមបឺតលៀងចំណីអាហារចាស់ដែលដក់ពេញក្រពះគាត់ស្អាត់, ក្រុមការងាររបស់ខ្ញុំពិតជាស្រលាំងកាំងណាស់ព្រោះក្នុងក្រពះគាត់នៅសល់គ្រាប់ផ្លែឈើប្រហែល30គ្រាប់ទៀត..
អ្វីដែលខ្ញុំសូមរំលឹកក្នុងករណីនេះសូមបងប្អូនបរិភោគផ្លែឈើសូមកុំលេបគ្រាប់ព្រោះបណ្តាលអោយគ្រោះថ្នាក់..
សូមអរគុណ..៕
ប្រភព ៖ Facebook