អន្តរជាតិ៖ ក្នុងអំឡុងកិច្ចប្រជុំសភាថៃពិសេសមួយ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ថ្មីៗនេះ អំពីបាតុកម្មដែលកំពុងផ្ទុះឡើងក្នុងប្រទេសរបស់ខ្លួនស្រាប់តែអ្នកតំណាងរាស្រ្តថៃម្នាក់ គឺលោក Wisarn Techateerawat វ័យ៦៤ឆ្នាំ មកពីគណបក្សភឿថៃ បានអារដៃសម្រក់ឈាមក្នុងអំឡុងកិច្ចប្រជុំបង្កការភ្ញាក់ផ្អើល ។
អ្នកតំណាងរាស្រ្តថៃរូបនេះ បាននិយាយថា លោកមិនចង់ឱ្យរដ្ឋាភិបាលប្រើប្រាស់កម្លាំងទៅបង្ក្រាបក្រុមបាតុករក្មេងៗ ដែលសុទ្ធតែជានិស្សិតនោះឡើយ ពោលគឺលោកមិនចង់ឃើញឈាមហូររបស់ប្រជាជនឡើយ។ ភ្លាមៗនោះ លោកក៏បានដកកូនកាំបិតមួយចេញពីហោប៉ៅហើយអារដៃខ្លួនសម្រក់ឈាមចំនួន ៣ដង ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសភាទាំងមូល។
គួរបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំសភានេះដែរ មិនផ្អាកត្រឹមហ្នឹងនោះឡើយដោយបន្តកិច្ចពិភាក្សាគ្នាដដែល ខណៈតំណាងរាស្រ្តបក្សប្រឆាំងដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយរបួសរបស់លោកត្រូវបានដេរអស់៩ថ្នេរ៕ដោយ៖ស តារា