ព័ត៌មានទាន់ហេតុការណ៍៖

លោក​បៃឌិន បានទៅបោះឆ្នោតមុនពេលកំណត់នៅរដ្ឋ Delaware

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិក លោកបៃឌិន បានទៅបោះឆ្នោតមុនពេលកំណត់នៅទីតាំងបោះឆ្នោត Delaware State ក្នុងទីក្រុង​Wilmington រដ្ឋ​Wilmington ដែលជាកន្លែងលោករស់នៅ។
លោកបៃឌិន បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និង ភរិយា​លោកស្រី​ Jill Biden បាន បានសម្រេចទៅបោះឆ្នោតមុនពេលកំណត់ក្នុងតំបន់ដែលលោករស់នៅ​។ ក្នុងពេលចូលរួមបោះឆ្នោត លោកបៃឌិន​បង្ហាញក្តីសង្ឃឹមថា លោក​និងបេក្ខភាព ប្រធានាធិបតីទាំងអស់មកពីគណបក្សប្រជាធិបតេយ្យនឹង ជាប់ឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ ។
គិតមកដល់ពេលនេះមានពលរដ្ឋ​អាមេរិក​ដល់ទៅ​ជាង ៧៤លាននាក់ហើយបាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់​ក្នុងការជ្រើសរើសប្រធានាធិបតីនាឆ្នាំ​២០២០ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងការបោះឆ្នោតនោះដែរ គឺជាការចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតអាមេរិក ដោយបេក្ខភាពទាំងពីរបានចំណាយប្រាក់ដល់ទៅ ១៤ពាន់លានដុល្លារខ្ពស់ជាងការបោះឆ្នោតកាលពីឆ្នាំ​២០១៦ ដល់ទៅទ្វេដង​​៕ដោយ៖ធី រីណា


ចែករំលែក៖