ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចំរុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ឃាត់រថយន្ត១គ្រឿង និងតៃកុង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចចំរុះស្រុកវាលវែង សហការបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ដោយឃាត់រថយន្ត១គ្រឿងរួមទាំងតៃកុង និងវត្ថុតាង ដើម្បីនាំយកទៅបន្តនីតិវិធី ។

 ករណីបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើ ធ្វើឡើងនាថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 ប្រភពពព័ត៌មានពីសមត្ថកិច្ចចុះផ្ទាល់បានឲ្យដឹងថា លទ្ធផលៈ កម្លាំងសហការអនុវត្តបានរួមមាន៖ ឃាត់ខ្លួនមនុស្ស១នាក់រួមទាំងរថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2l 5369 និងវត្ថុតាង(ឈើ)ប្រភេទលេខ១ចំនួន៣៥ដុំ ស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណ ។

 ប្រភពដដែលបន្តទៀតថា  វត្ថុតាងមនុស្ស១នាក់ រថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 និងឈើចំនួន៣៥ដុំ ស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណ រក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរង់ចាំបន្តនីតិវិធី ៕

ដោយ៖បុឹម ពិន


ចែករំលែក៖