ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជូនដំណឹងថា ផ្លូវជាតិលេខ៤១កែងនឹងផ្លូវជាតិលេខ៤មិនអាចធ្វើដំណើរបានទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយសារជំនន់ទឹកភ្លៀង បានបង្កឱ្យមានការខូចខាតផ្លូវជាតិលេខ៤១កែងនឹងផ្លូវជាតិលេខ៤ យ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការជួសជុលជាបន្ទាន់ ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ប្រាប់ឱ្យដឹង។

លោកអភិបាលបន្តថា អាស្រ័យហេតុនេះសូមសាធារណជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន ៕

ដោយ៖ចេស្តា


ចែករំលែក៖