ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យម្នាក់ជំនាញខាងគាស់បន្ទប់ជួលប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជំនាញខាងគាស់បន្ទប់ជួលនិងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទប់លួចយកទ្រព្យសម្បត្តិជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ នរៈ រិទ្ធិសិទ្ធ  ភេទប្រុស​ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថាមានជនសង្ស័យលួចគាស់បន្ទប់យកទ្រព្យសម្បត្តិរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន

បានភ្លាមៗ។

តាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងដែរថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋប្រាកដមែន គឺមិនក្រោមពី១០ដងនោះទេ ហើយក្នុងមួយលើកយ៉ាងតិចណាស់ក៏បានត្រឹម១០០$ដែរ។

ក្រោយពីធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ និងតាមស្វែងរកបក្ខពួកដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ទៀត៕

ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖