ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ​ថា៖ ភ្នាក់ងារ​ចិន៥​នាក់​ ត្រូវបាន​ចាប់ខ្លួន​ ពាក់ព័ន្ធធ្វើបាបអ្នករិះគន់ និងប្រឆាំង​រដ្ឋាភិបាល​ចិន នៅក្នុង​ទឹកដី​អាមេរិក​

ចែករំលែក៖

អន្តរជាតិ៖ ភ្នាក់ងារចិន នាក់ក្នុងចំណោមនាក់​ ​ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ខណៈដែលពាក់ព័ន្ធការចោទប្រកាន់ថាបានបើកប្រតិបត្តិការធ្វើបាបអ្នករិះគន់ និងអ្នកប្រឆាំងរដ្ឋាភិបាលចិន នៅក្នុងទឹកដីអាមេរិក។នេះបើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌អាមេរិក

បើតាមទីភ្នាក់ងារព័ត៌មាន​AFP បានចុះផ្សាយថា លោក​John Demers ឧបការីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក អះអាងថាភ្នាក់ងារចិនចំនួននាក់ត្រូវបានអាមេរិកចោទប្រកាន់ពីការពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ចិន ដោយខុសច្បាប់ក្នុងទឹកដីអាមេរិក ការអនុវត្តច្បាប់ចិន នៅក្រៅប្រទេសត្រូវបានចិនអះអាងថា ជាការប្រមាញ់កញ្ជ្រោង

លោក Demers បន្ត ថាក្រុមទាំងនោះបានចូលមកក្នុងទឹកដីអាមេរិក ដើម្បីកំណត់ជនល្មើសបន្ទាប់មកគំរាម ប្រើវិធីសាស្ត្រផ្សេងទៀតដើម្បីបង្ខំឲ្យអ្នកទាំងនោះត្រឡប់ទៅប្រទេសចិនវិញអ្នកទាំងនោះប្រឈមនឹងជាប់ពន្ធាគារពេលត្រឡប់ទៅវិញ កាត់ក្តីក្នុងតុលាការមិនស្របច្បាប់

សូមជម្រាបថា ការប្រមាញ់កញ្ជ្រោង គឺជាយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ចិនជាលក្ខណៈអន្តរជាតិ ដើម្បីតាមចាប់ជនល្មើសដែលគេខ្លួនពីចិន នឹងនាំខ្លួនពួកគេមកកាត់ទោសព្រហ្មទណ្ឌដោយត្រឹមត្រូវចំពោះមុខតុលាការចិន​ ​ប៉ុន្តែ​​លោក Demers បានបញ្ជាក់ថា ផ្នែកខ្លះនៃការប្រមាញ់កញ្ជ្រោងក្លាយជាការតាមរកអ្នកប្រឆាំងនឹងលោកប្រធានាធិបតីចិនស៊ី ជិនភីង ដូចជាអ្នកប្រកួតប្រជែងនយោបាយ អ្នកប្រឆាំងនិងអ្នករិះគន់ជាដើម លោកបានសង្កត់ធ្ងន់ថាប្រតិបត្តិការខាងលើនេះ គឺជាការបំពាននីតិរដ្ឋ និងបទដ្ឋានច្បាប់អន្តរជាតិ

បើតាមលោក​Christopher Wray អគ្គនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ​(FBI) ក៏បានអះអាងថា រដ្ឋាភិបាលចិនបំភ័យ និងធ្វើឲ្យអាម៉ាស់ដល់ពលរដ្ឋអាមេរិក ក៏ដូចជាអ្នកស្នាក់នៅអាមេរិកដោយស្របច្បាប់លោកបន្ថែមថា ការស្វែងរកអ្នកប្រឆាំងរដ្ឋាភិបាលចិននៅបរទេស មិនត្រូវមាននៅអាមេរិកនោះទេ

អគ្គនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ​(FBI) បានគូសបញ្ជាក់ថា៖«​នេះជាមិនមែនជាសកម្មភាពដែលយើងរំពឹងពីរដ្ឋដែលមានទំនួលខុសត្រូវឡើយ​»​ លោក​Wray បន្ថែមថា វាជាសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនទៅវិញទេ

ដោយឡែកភ្នាក់ងារចិនទាំងនាក់ដែលត្រូវចាប់ខ្លួនវិញនោះ ត្រូវបានអាមេរិកចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋាភិបាលចិន ដើម្បីប្រព្រឹត្តអំពើមិនស្របច្បាប់ក្នុងទឹកដីអាមេរិក បើសិនរកឃើញថា មានកំហុសមែននោះបុគ្គលទាំងរូបខាងលើ នឹងត្រូវជាប់គុកអាមេរិកយ៉ាងតិចឆ្នាំ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ អាមេរិកមិនបានប្រាប់ពីវិធីការស្វែងរក និងចាប់ខ្លួនភ្នាក់ងារចិនឡើយចំណែកភ្នាក់ងារនាក់ដែលមិនទាន់ត្រូវបានចាប់ខ្លួនគឺកំពុងស្ថិតនៅប្រទេសចិននៅឡើយ

គួរបញ្ជាក់ដែរថា ចំពោះការចាប់ខ្លួនភ្នាក់ងារចិនខាងលើនេះ នឹងធ្វើឲ្យប្រទេសទាំងប្រឈមមុខគ្នាលើបញ្ហាកាន់តែច្រើន  ខណៈទំនាក់ទំនងរវាងប្រទេសទាំងកំពុងដុនដាបខ្លាំងរួចទៅហើយ ខណៈដែលចិន និងអាមេរិកកំពុងមើលមុខគ្នាមិនចំ លើរឿងជម្លោះពាណិជ្ជកម្មសិទ្ធិមនុស្សនៅតំបន់រដ្ឋបាលពិសេសហុងកុង និងខេត្តស៊ីនជាំ ក៏ដូចជាបញ្ហាបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី(G) កោះតៃវ៉ាន់ និងជម្លោះក្នុងសមុទ្រចិនខាងត្បូងផងដែរ

ដោយ៖ស តារា


ចែករំលែក៖