ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលរឿង សាសា បង្ហាញមុខកូននិងស្វាមី ក្រោយបាត់មុខពីសិល្បៈជាង៥ឆ្នាំ

ចែករំលែក៖

       ភ្នំពេញ៖ អស់រយៈពេល៥ឆ្នាំហើយដែលអតីតតារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង សាសា បានបាត់មុខពីវិស័យសិល្បៈ។ មានការភ្ញាក់ផ្អើលក្រោយពីគេបានប្រទះឃើញរូបថតជាច្រើនសន្លឹករបស់អតីតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សាសា  ដែលបង្ហាញក្នុងសភាពជាលក្ខណៈគ្រួសារ ពោលគឺមានទាំងកូននឹងប្តី ទាំងគេមិនដែលដឹងទេថានាងរៀបការចាប់តាំងពីពេលណានោះ។

អតីតារាចម្រៀងរូបនេះ បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹកទាំងនេះ នៅលើគណនីអុីស្ការក្រាម ដោយភ្ជាប់ជាមួយនឹងកូនៗ និងប្ដីរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងថ្លែងរឿងមិនគួរឲ្យជឿ។ នាងមានរូបសម្រស់កាន់តែស្អាត ប៉ុន្តែអ្វីដែលពិសេសកូនរបស់នាងមានមុខមាត់គួរឲ្យខ្នាញ់។ មានប្រិយមិត្ត និងអ្នករួមអាជីពជាច្រើន បានសរសើរទៅលើកូនប្រុសរបស់ សាសា ដែលមានឈ្មោះថា ម៉េង ឈួង ថាមានមុខមាត់ស្អាតគួរឲ្យស្រលាញ់ មិនដាច់ពីមាត់នោះទេ ទោះជាយ៉ាងណា តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់កូនប្រុសសាសា  វាពិតជា បង្ហាញឲ្យឃើញថាមុខមាត់ ប្ដីរបស់នាងមើលទៅពិតជាសង្ហាគួរឲ្យស្រលាញ់ បើទោះបីជាមានវ័យច្រើនជាងនាងឆ្ងាយបន្តិចក្តី។

គួរបញ្ជាក់ដែរថា ក្រោយមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ សាសា បានបោះបង់ការងារសិល្បៈចោលក្នុងអំឡុងឆ្នាំ២០១៥ ទៅចាប់អាជីពជាអ្នកជំនួញផ្នែកហាងថែរក្សាសម្រស់ ប៉ុន្តែគេមិនដែលដឹងទេថានាងរៀបការចាប់ពីពេលណាមក។ នាងត្រូវបានគេចាត់ចូលជាតារាស្រីថ្មីបន្ទាប់ដែលមិនដែលលេចចេញដំណឹងរៀបការហើយមានកូន និងស្វាមីនោះ៕

ដោយ៖វឌ្ឍនា


ចែករំលែក៖