អន្តរជាតិ៖ ប្រទេសបារាំង កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ បានធ្វើបិទប្រទេសទូទាំងប្រទេស ចូលជាធរមាន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩បន្ទាប់ពីអាជ្ញាធរមូលដ្ឋានរាយករារណ៍ប្រចាំចំពោះករណីឆ្លងCOVID-19 នៅថ្ងៃស្រុក្រម្សិលមិញនេះ មានចំនួន ៤៩ ២១៥ករណី ក្នុងពេល២៤ម៉ោងបើធៀបនឹងកាលពីថ្ងៃទី ២៩ ខែតុលា មានចំនួន ៤៧ ៦៧៣ករណី។
បើតាមក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា តួលេខឆ្លងសរុបឡើងដល់១ ៣៣១ ៩៨៤ករណី។ ខណៈអ្នកស្លាប់ដោយជំងឺកូវីដ-១៩ មាន២៥៦នាក់ក្នុងពេលម៉ោង ដែលធ្វើឲ្យតួលេខសរុបឡើងដល់ ៣៦ ៥៦៥នាក់។
ជាមួយគ្នានេះ បើតាមក្រសួងសុខាភិបាលអ៊ីតាលី បានបញ្ជាក់នៅថ្ងៃទី ៣០ខែតុលាម្សិលមិញនេះដែរថា៖ ប្រទេសអ៉ីតាលី បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៣១ ០៨៤ករណី ក្នុងពេលត្រឹម២៤ម៉ោងចុងក្រោយ ហើយនេះជាតួលេខខ្ពស់បំផុត ចាប់តាំងពីផ្ទុះជំងឺនេះ ក្នុងប្រទេសមក។ ខណៈដែលកាលពីថ្ងៃ ២៩ ខែតុលា បានរកឃើញករណី ២៦ ៨៣១ករណី ។ចំពោះករណីឆ្លងក្នុងមួយថ្ងៃរហូតដល់ជាត៣ម៉ឺនករណីនេះ គឺបំបែកកំណត់ត្រាចាស់ ដែលអ៉ីតាលី។
ក្រសួងសុខាភិបាលអ៉ីតាលី បានបញ្ជាក់ទៀតថា ចំណែកអ្នកស្លាប់ថ្មី ចំនួន១៩៩នាក់ផងដែរ ដែលធ្វើឲ្យអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបឡើងដល់ ៣៨ ៣២១នាក់ ។ នេះគឺជាតួលេខស្លាប់ខ្ពស់លំដាប់ទី២ ក្នុងតំបន់អឺរ៉ុប តាមពីក្រោយចក្រភពអង់គ្លេស ដែលមានរហូតដល់៤៦២២៩នាក់។
សូមជម្រាបថា កាលពីថ្ងៃសុក្រទី៣០ ខែតុលាម្សិលមិញនេះ ទីក្រុងហិរញ្ញវត្ថុMilan នៃតំបន់ Lombardy ភាគខាងជើងអ៉ីតាលី នៅតែជាតំបន់រងគ្រោះបំផុត ដែលរាយកាណ៍ករណីថ្មី ៩៨៦០ករណី ,បើធៀបនឹង ៧៣៣៩ ករណីក្នុងថ្ងៃព្រហស្បតិ៍។ ចំណែក Campania ភាគខាងត្បូងអ៉ីតាលី ជាតំបន់រងគ្រោះខ្លាំងលំដាប់ទី២។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រី Giuseppe Conte បានដាក់ចេញវិធានការរឹតត្បិតលើសកម្មភាពអាជីវកម្មកាលពីសប្ដាហ៍មុនដោយបញ្ជាឲ្យហាងស្រា និងភោជនីយដ្ឋានបិទទ្វារ ត្រឹមម៉ោង៦ល្ងាច ហើយបិទដំណើរការកន្លែងហាត់ប្រាណ រោងកុន ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ តំបន់មួយ ឈ្មោះថា Valle D’Aosta របស់អ៉ីតាលី ដែលនៅជាប់ព្រំដែនបារាំង បានដាក់បម្រាមគោចរពីម៉ោង៩យប់ដល់៥ព្រឹក ដើម្បីទប់ស្កាត់ការហក់ឡើងនៃការរាតត្បាតជំងឺឆ្លងCOVID-19 ៕ដោយ៖ស តារា