ក្រុមជួយសង្គ្រោះប្រទេសតួកគី បានជួយលោកតា ឈ្មោះAhmet Citim អាយុ៧០ឆ្នាំដែលកប់ក្រោមគំនរអគារបាក់បែកដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី៣០ខែតុលា។ នៅពេលនេះលោកតាបានជាប់នៅក្រោមអគារបាក់បែកដល់ទៅ ៣៤ម៉ោង។
មកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដីកើនឡើងដល់ទៅ៧៥នាក់ និងរបួសជាង១ពាន់នាក់។ តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី លោក Fahrettin Koca បានឲ្យដឹងថា លោកតា Ahmet Citim បានឲ្យដឹងថា ស្ថានភាពសុខភាពរបស់លោកតាកាន់តែប្រសើរឡើងវិញហើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា «យើងមិនដែលអស់សង្ឃឹមនោះឡើយ»។ ក្រោយរយៈពេល៣ថ្ងៃយើងខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្រោមគំនរអគារបែកបាក់ក្នុងទីក្រុងIzmir ក្រុមជួយសង្គ្រោះរកឃើញសាកសពច្រើនជាងមនុស្សនៅរស់ក្រោមអគារបាក់បែក។
អនុប្រធានាធិបតីតួកគីលោកFuat Oktay បានប្រកាសថា មាន២៦ អគាររងការបំផ្លាញទាំងស្រុងដោយការរញ្ជួយដី។ ក្រៅពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតក្នុងប្រទេសតួកគី នៅមានអ្នកស្លាប់ពីរនាក់ទៀតនៅលើកោះ Samos ប្រទេសក្រិក និងរបួស១៩ នាក់ផងដែរ៕ដោយ៖ធី រីណា