ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Eaton ជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយផលិតផល នៅកម្ពុជា

ចែករំលែក៖

ប្រទេសកម្ពុជា៖ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ – ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកផ្នែកគ្រប់គ្រងថាមពលអគិ្គសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric (OSS) ជាភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់ម៉ាកយីហ៉ោ Moeller របស់ ក្រុមហ៊ុន Eaton នៅកម្ពុជា។ ភាពជាដៃគូនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី ០២ ហើយនឹងផ្ដល់សិទ្ធិសម្រាប់ការចែកចាយ ផលិតផលអគ្គិសនីប្រភេទ ត្រង់ស្យុងកម្រិតទាប (Low Voltage) ពីម៉ាកយីហ៉ោ Moeller របស់ក្រុមហ៊ុន Eaton រួមមាន ឌីសង់ទ័រ ប្រភេទ MCB និង ឌីសង់ទ័រទប់ភ្លើង ((SPD) ដែលជាឧបករណ៍សំខាន់ៗរបស់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងថាមពលអគ្គិសនីនៅតាម បណ្ដាអាគារនីមួយៗ។

លោក Gary Ang, នាយកគ្រប់គ្រង ប្រចាំតំបន់ឥណ្ឌូចិន របស់ក្រុមហ៊ុន Eaton មានប្រសាសន៍ថា ៖ «ជាមួយនឹងការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជា និងកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនី ប្រសិទ្ធភាព និងទំនុកចិត្តក្នុងការគ្រប់គ្រងថាមពលអគ្គិសនីនៅ កម្ពុជានឹងក្លាយជាកត្តាសំខាន់ ដើម្បីធានាឲ្យបានកំណើនប្រកបដោយចីរភាព។ ដំណើរនៃការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ថាមពលអគ្គិសនី របស់កម្ពុជាគឺទើបតែចាប់ផ្តើម ហើយយើងរីករាយដែលបានចាប់ផ្ដើមភាពជាដៃគូនេះជាមួយ ក្រុមហ៊ុន One Stop Solution Electric (OSS) ដើម្បីផ្ដល់សេវាជំនាញនិងដំណោះស្រាយរបស់យើងកាន់តែទូលំទូលាយ សម្រាប់អាជីវកម្មនៅទូទាំងប្រទេស។»

លោក Tan Kim San នាយកគ្រប់គ្រង ក្រុមហ៊ុន One Stop Solution Electric (OSS) មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន Eaton នឹងអនុញ្ញាតឱ្យយើងផ្ដើមកិច្ចសហប្រតិបតិ្តការ កាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន និងអាចណែនាំផលប័ត្រផលិតផល ប្រកបដោយភាពច្នៃប្រឌិត និងសំបូរបែប របស់ពួកគេ មកដល់ប្រទេសកម្ពុជា តាមរយៈបណ្តាញក្រុមការងារក្នុងស្រុករបស់យើងដែលរឹងមាំស្រាប់។ ដោយ ប្រទេសកម្ពុជាកំពុងផ្ដោតចក្ខុវិស័យក្នុងការស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅប៉ុន្មានខែខាងមុខនេះ ដូច្នេះ យើងនឹងបានត្រៀមលក្ខណៈរួចរាល់ដើម្បីជួយគាំទ្រដល់ការងើបឡើងវិញនៃវិស័យសំណង់ និងការលក់រាយ” ។
ការបោះជំហានរបស់ក្រុមហ៊ុន Eaton មកកាន់ទីផ្សារកម្ពុជា នាពេលនេះ បញ្ជាក់ឲ្យឃើញពីការប្តេជ្ញារបស់ខ្លួនក្នុងការគាំទ្រដល់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងការផ្ដល់ដំណោះស្រាយគ្រប់គ្រងថាមពលអគ្គិសនីប្រកបដោយនិរន្តរភាពឲ្យកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។ ភាគច្រើននៃ ផលិតផលប្រភេទ តង់ស្យុងកម្រិតទាប (Low Voltage) ដែលស្ថិតក្រោមម៉ាកយីហោ Moeller របស់ក្រុមហ៊ុន Eaton ទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាទូរទៅក្នុងវិស័យសំណង់អគារលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងអគារជាផ្សារលក់រាយដែលមានកម្ពស់ពីទាបទៅ មធ្យម ដែលសុទ្ធសឹងជាវិស័យដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងវិស័យសំណង់នៅកម្ពុជា។
សេចក្ដីប្រកាសអំពីភាពជាដៃគូរបស់ ក្រុមហ៊ុន Eaton ជាមួយ ក្រុមហ៊ុន One Stop Solution Electric (OSS) នៅកម្ពុជា គឺជាភាពជាដៃគូថ្មីជាងគេបំផុតរបស់ក្រុមហ៊ុន Eaton ដែលកំពុងពង្រីកបណ្ដាញដៃគូនៅក្នុងតំបន់ ដែលភាពជាដៃគូទាំងអស់នេះ អនុញ្ញាតឱ្យក្រុមហ៊ុន Eaton អាចទ្រទ្រង់ដល់តម្រូវការគ្រប់គ្រង និងការចែកចាយថាមពលអគ្គិសនី ដែលកំពុងកើន ឡើង នៅក្នុងវិស័យនានា។ ជាមួយនឹងបទពិសោធន៍ជាង ១០០ ឆ្នាំ ក្នុងនាមជាក្រុមហ៊ុន ពហុជាតិលំដាប់ពិភពលោក និងមានវត្តមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាំងពីទសវត្សឆ្នាំ ១៩៧០ មកម្លេះ ក្រុមហ៊ុន Eaton មានកិត្តិនាមល្បីល្បាញក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងដំណោះស្រាយគ្រប់គ្រងថាមពលអក្គិសនី។

អំពីវិស័យ Easton Electrical
អាជីវកម្មអគ្គិសនីរបស់ ក្រុមហ៊ុន Eaton គឺជាអាជីវកម្មឈានមុខគេលំដាប់ពិភពលោក ដែលមានជំនាញផ្នែក តំឡើងកម្មវិធីចែកចាយថាមពលអគ្គិសនី ការការពារចរន្តសៀគ្វី គុណភាពថាមពលអគ្គិសនី, ថាមពលអគ្គិសនីបម្រុង និងការផ្ទុកថាមពល ការត្រួតពិនិត្យ និងស្វ័យប្រវត្តិកម្ម សុវត្ថិភាព និងសន្តិសុខអាយុជីវិត ដំណោះស្រាយគ្រោងថាមពល និងដំណោះស្រាយគ្រោះថ្នាក់ផ្នែកបរិស្ថាន ។ តាមរយៈការផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយ បណ្ដាញនិង កម្មវិធីឌីជីថល និងចក្ខុវិស័យរួមបញ្ជូលគ្នា ទាំងនេះ ធ្វើឲ្យក្រុមហ៊ុន Eaton អាចផ្ដល់ដំណោះស្រាយថាមពលដល់ឧស្សាហកម្មនានា និងនៅជុំវិញពិភពលោក ដែលជួយអតិថិជនដោះស្រាយបញ្ហាប្រឈមខ្លាំងបំផុតរបស់ខ្លួនក្នុងការគ្រប់គ្រងថាមពលអគ្គីសនី។បេសកកម្មរបស់ក្រុមហ៊ុន Eaton គឺធ្វើឲ្យប្រសើរឡើងនូវគុណភាពរស់នៅ និងបរិស្ថានតាមរយៈកាប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មនៃការគ្រប់គ្រងថាមពលអគ្គិសនី។ យើងផ្តល់ជូននូវដំណោះស្រាយប្រកបដោយចីរភាព ដែលជួយអតិថិជនរបស់យើងឱ្យគ្រប់គ្រងថាមពលអគ្គិសនី ថាមពលទឹក និងថាមពលមេកានិចប្រកបដោយប្រសិទ្ធភាព – ឲ្យកាន់តែមានសុវត្ថិភាព ភាពសក្ដិសិទ្ធ និងភាពជឿជាក់ជាងមុន។ ប្រាក់ចំណូលឆ្នាំ ២០១៩ របស់ Eaton មានចំនួន ២១,៤ ពាន់លានដុល្លារ ហើយយើងលក់ផលិតផលដល់អតិថិជននៅក្នុងប្រទេសចំនួនជាង ១៧៥ ប្រទេស ។ យើងមានបុគ្គលិកប្រមាណ ៩៣.០០០ នាក់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Eaton.com
អំពី ក្រុមហ៊ុន One Stop Solution Electric
ក្រុមហ៊ុន One Stop Solution Electric ត្រូវបានបង្កើតឡើង ដើម្បីផ្តោតលើការចែកចាយផលិតផលអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យនៅក្នុងគម្រោងដែលរួមមាន៖ អគារពាណិជ្ជកម្ម អ្នកម៉ៅការផ្នែក មេកានិចនិងអគ្គិសនី អ្នកធ្វើគម្រោង និងគម្រោងដទៃទៀត។ ដោយមើលឃើញពីគម្លាតនៅក្នុងទីផ្សារគម្រោងនៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យសំណង់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះក្រុមហ៊ុន OSS បំពេញតម្រូវការទីផ្សារផ្តោតលើការផ្តល់ជូននូវ «ផលិតផលគុណភាពខ្ពស់ សំបូរបែបក្នុងតម្លៃដ៏សមរម្យបំផុត។» បណ្តាញទូលំទូលាយរបស់ ក្រុមហ៊ុន OSS អនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់ឲ្យអតិថិជននូវថាមពលពន្លឺព្រះអាទិត្យនិងអគ្គិសនី ជាមួយនឹងសេវាគ្រប់ជ្រុងជ្រោយ។ ក្នុងនោះរួមមាន៖ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ អំពូលភ្លើងបំភ្លឺផ្លូវប្រើថាម ពលពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ខ្សែភ្លើង និងឧបករណ៍គ្រប់គ្រងថាមពល អំពូល LED ឌីចង់ទ័រផ្ដាច់តង់ស្យុងកម្រិតទាប (LV Breakers) និងឧបករណ៍ជាច្រើនទៀត។

មូលហេតុគួរជ្រើសរើស ក្រុមហ៊ុន OSS៖
● · ងាយស្រួលស្វែងរកសម្រាប់ផលិតផលអគិ្គសនី គ្រប់ប្រភេទ
● · ផ្ដល់តម្លៃលក់ដុំ៖ ភាពងាយស្រួលមិនមែនសុទ្ធតែមានតម្លៃខ្ពស់ទាំងអស់នោះទេ ក្រុមហ៊ុន OSS ធ្វើការជាមួយរោងចក្រទូទាំងពិភពលោក ដើម្បីធានាឲ្យបាននូវតម្លៃដ៏ប្រកួតប្រជែង សម្រាប់អតិថិជន។
● ·អាចបត់បែនបានតាមតម្រូវការ និងការរចនាផ្ទាល់ខ្លួន។ នៅក្រុមហ៊ុន OSS អ្វីដែលយើងផ្តល់ជូនបានពង្រីកហួសពីអ្វី ដែលមាននៅក្នុងកាតាឡុក ផលិតផល ពីព្រោះលក្ខណៈបច្ចេកទេសនានាអាចច្នៃធ្វើបានតាមតម្រូវការ ហើយការរចនាអាចធ្វើឡើងដើម្បីឲ្យស្របទៅតាមការចង់បានរបស់បុគ្គលផងដែរ។


ចែករំលែក៖