ព័ត៌មានទាន់ហេតុការណ៍៖

លោក Pep Guardiola រំពឹងថាខ្សែប្រយុទ្ធ Sergio Aguero នឹងវិលត្រឡប់ទៅកាន់ Man City វិញបន្ទាប់ពីប្រកួតអន្តរជាតិរួច

ចែករំលែក៖

អ្នកចាត់ការក្លិបលោក Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Sergio Aguero ត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំភ្លាមៗបន្ទាប់ពីការសម្រាកប្រកួតជម្រុះអន្តរជាតិក្នុងខែវិច្ឆិការួចរាល់

Aguero មានវ័យ៣២ឆ្នាំបានរងរបួសសរសៃពួរពេលប្រកួតជាមួយក្រុមWest Ham កាលពីខែតុលាដែលបានរារាំងរូបគេមិនឱ្យប្រកួត២លើកកន្លងមក។

លោក Guardiola និយាយថា លោកនឹងមិនប្រញាប់ប្រញាល់ដើម្បីឲ្យខ្សែប្រយុទ្ធរូបនេះត្រឡប់ទៅកាន់ទីលានវិញទេ ដែលកាលពីមុនចំណាយពេល៤ខែដោយសារបញ្ហាជង្គង់សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យជាមួយក្រុម Liverpool ដោយលោករំពឹងថា កីឡាកររូបនេះនឹងជាសះស្បើយក្រោយប្រកួតអន្តរជាតិឲ្យប្រទេសរបស់គេរួច

លោក Guardiola បានមានប្រសាសន៍ថាខ្ញុំមានអារម្មណ៍ប្រាកដថាបន្ទាប់ពីការប្រកួតលក្ខណៈអន្តរជាតិរួចគាត់នឹងកាន់តែប្រសើរឡើងគាត់បានធូរស្បើយហើយតែខ្ញុំមិនដឹងទេយើងមិនចង់ឲ្យគាត់ជួបការលំបាកនោះទេ ប៉ុន្តែគាត់កាន់តែប្រសើរឡើង

ខ្សែប្រយុទ្ធមិត្តរួមក្រុមរបស់ Aguero គឺកីឡាករ Gabriel Jesus បានវិលត្រឡប់មកហ្វឹកហាត់វិញមុនការប្រកួតនៅ Champions League កាលពីថ្ងៃអង្គារជាមួយក្រុម Olympiakos ក្រុម Man City ឈរកំពូលតារាងពូល C បន្ទាប់ពីទទួលបានជ័យជំនះលើ Porto និង ក្រុមMarseille ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាលោក Guardiola បាននិយាយថា វាពិបាកក្នុងការចេញពីវគ្គចែកពូលឥឡូវនេះច្រើនជាងកាលពី១០ឆ្នាំមុន។ ក្រុមល្អប្រសើរមានលុយច្រើននៅគ្រប់ទីកន្លែង ហើយក្លិបជាច្រើនកំពុងទិញកីឡាករ និងអ្នកគ្រប់គ្រងសំខាន់ វាពិតជាលំបាកណាស់ មិនថាអ្នកទៅទីណាទេ អ្នកត្រូវដឹងថាអ្នកត្រូវតែប្រឈមនឹងគុណភាព

បច្ចុប្បន្នលោក Guardiola ក៏បានអនុញ្ញាតឱ្យកីឡាករវ័យក្មេងរបស់លោកផ្តល់អាទិភាពដល់ការប្រកួតបាល់ទាត់យុវជននៅថ្ងៃអង្គារនេះជាមួយក្រុមOlympiakos ក្នុងក្របខ័ណ្ឌ Champions League ដោយ៖ភារៈ

 


ចែករំលែក៖