ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់ពូនផ្តុំគ្នាចែកចាយនិងប្រើប្រាស់ថ្នាំញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ វត្ថុតាងមានថ្នាំញៀន រួមជាមួយនឹងជនសង្ស័យ៥នាក់ ដែលធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៥នាក់១.ឈ្មោះទាំ ស្មាឯល ភេទប្រុស អាយុ២៣ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ២.ឈ្មោះទាំ ណូវ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៣.ឈ្មោះស្មាន រំុលី ភេទប្រុស អាយុ៣៤ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៤.ឈ្មោះមីន ហូសាន់ ភេទប្រុស អាយុ២២ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរមិនពិត ប្រាកដរស់នៅភូមិ ក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច និង ៥ .ឈ្មោះស្លេះ ម៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ជាខ្មែរអ៊ិស្លាម រស់នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច។
ជាមួយនេះ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចរកឃើញវត្ថុតាង មានថ្នាំងញៀនប្រភេទ ម៉ាទឹកកកចំនួន១៣កញ្ចប់,គ្រាប់កញ្ឆាក្រៀម១កញ្ចប់,កាំបិតចុងស្រួច១ បំពង់ខ្សៀជក់កញ្ឆា ២ និង ឧបករណ៍ជក់មួយចំនួន។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ការឃាត់ខ្លួនជសង្ស័យទាំង៥នាក់នេះ គឺដោយសារមានកិច្ចសហការជាមួយប្រជាពលរដ្ឋល្អនិងអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់ព័ត៌មានពីសកម្មភាពរបស់ក្រុមជនសង្ស័យដែលបានប្រមូលផ្តុំគ្នា ប្រើប្រាស់និងចែកចាយថ្នាំញៀន ខុសច្បាប់។ នាពេលនេះសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

ដោយ៖ ចន្ថា


ចែករំលែក៖