ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជ OM ៥១​-៥៤​របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន​ ១១៩១​ គ្រួសារដែលរងផលប៉ះពាល់​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានស្រូវពូជ OM ៥១​-៥៤​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកមកចែកជូនប្រជាពលរដ្ឋចំនួន​ ១១៩១​ គ្រួសារដែលរងផលប៉ះពាល់​ និងខូចខាតស្រូវ​ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ថ្លែងក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក៏បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខពីសម្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានការើសអើងហើយសម្ដេចក៏មិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់បាយដែរ។

លោក ជា សុផារ៉ា ថ្លែងបន្ថែមថា បើទីណាមានទុកលំបាកទីនោះ សម្ដេចតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាលតែងតែនៅជាមួយបងប្អូនគ្រប់ពេលវេលា ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចុះសួរសុខទុក្ខបងប្អូនក្មួយៗនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ផងដែរ៕ដោយ៖ស តារា


ចែករំលែក៖