ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១នាក់របួសធ្ងន់២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើមហាវិថីឆ្នេររាម ។
សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត១គ្រឿងម៉ាក CHENLONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-0275 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងឥន្ទនៈ PTT ដែលបើកក្នុងទិសដៅពីកើតទៅលិច (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) លុះមកដល់ចំណុចខាងលើ រថយន្តបានបែកកង់មុខខាងឆ្វេងធ្វើឱ្យរេចង្កូតមកខាងឆ្វេងដៃបុកអ្នកអង្គុយនៅលើសួនពុះចែកទ្រូងផ្លូវចំនួន៣នាក់ដែលមានទីលំនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៖
១.ឈ្មោះ អ៊យ សារ៉ាត់ ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់។
២.ឈ្មោះ សាន់ សុផល ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់។
៣.ឈ្មោះ ស៊ីន ឆយ ភេទស្រី អាយុ ៣៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ រីឯវត្ថុតាងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានទុករថយន្តចោល ហើយចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖