ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកព្រៃនប់ រកឃើញទូរស័ព្ទដៃស៊េរីទំនើបសង្ស័យអត់ពន្ធចំនួន ៣កេស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យសន្តិសុខតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែប្រទះរកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿងសង្ស័យឈ្មួញនាំចូលអត់ច្បាប់។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កម្លាំងជំនាញបានល្បាតជិះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ AG-១៦១៥ ចតចោលមិនឃើញម្ចាស់ ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿង ក្នុងរថយន្តដែលពាក់ព័ន្ធនឹងសង្ស័យថាគ្មានឯកសារពន្ធ។

ក្រោយរកម្ចាស់រថយន្តមិនឃើញ សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយចាត់ចែងបន្តតាមនីតិវិធី ដោយ៖ស តារា


ចែករំលែក៖