ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភា​អាមេរិក៖ ​កៅអី​ភាគច្រើន​នៅ​តែប្រទាញប្រទង់​ខ្លាំង​ ខណៈបក្ស​ប្រជាធិបតេយ្យ នឹង​បន្តកាន់កាប់​សភា​តំណាង​ដដែល

ចែករំលែក៖

អន្តរជាតិ៖ បើតាមលទ្ធផលបោះឆ្នោតណ្ដោះអាសន្នរបស់សហរដ្ឋអាមេរិកដែលដកស្រង់ចេញផ្សាយដោយកាសែត The New York Times បាននិយាយថា បក្សប្រជាធិបតេយ្យ នឹងបន្តកាន់កាប់សភាតំណាងដដែល ខណៈកំពុងនាំមុខបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតថ្ងៃទី ខែវិច្ឆិកា ចំណែកនៅព្រឹទ្ធសភាវិញ ការប្រជែងកៅអីភាគច្រើននៅប្រទាញប្រទង់ខ្លាំង បើទោះជាមិនអាចគ្រប់គ្រងសភាតំណាងបាន ប៉ុន្តែបក្សសាធារណរដ្ឋអាចធ្វើបានល្អដោយអាចដណ្ដើមអាសនៈមកវិញបានខ្លះ បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៨

ជាក់ស្តែងការបង្ហាញពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតអាមេរិកបក្សប្រជាធិបតេយ្យកំពុងមាន២០៥អាសនៈ ទល់នឹង១៩០អាសនៈដែលបក្សសាធារណរដ្ឋទទួលបានក្នុងសភាតំណាងដែលមានអាសនៈ៤៣៥ខណៈបក្សប្រជាធិបតេយ្យត្រូវការអាសនៈបន្ថែមចំនួនត្រឹមតែ១៣ទៀតប៉ុណ្ណោះក្នុងការគ្រប់គ្រងសភាតំណាងនីតិកាលទី១១៧ ព្រោះសំឡេងភាគច្រើនដាច់ខាតគឺ២១៨ រីឯអាសនៈចំនួន៤០ទៀត ពុំទាន់ប្រកាសលទ្ធផល ព្រោះការរាប់សន្លឹកឆ្នោតនៅបន្តធ្វើនៅឡើយ

បើតាមកាសែត The New York Times​ បានចេញផ្សាយថាតំណាងរាស្ត្រស្ត្រីឈានមុខចំនួនរូប ដែលជាអតីតសកម្មជនបរិស្ថានសិទ្ធិមនុស្សសុខភាព និងសិទ្ធិពលរដ្ឋស្បែកខ្មៅ និងជាឈាមជំនាន់ថ្មីរបស់បក្សប្រជាធិបតេយ្យ ក៏ជាប់ឆ្នោតសារជាថ្មី ដោយសំឡេងយ៉ាងច្រើនលើសលុបទល់នឹងគូប្រជែងរបស់ខ្លួន តំណាងរាស្រ្តស្រ្តីនោះ មានលោកស្រីAlexandria Ocasio-Cortez, Ilhan Omar, Ayanna Pressley និងRashida Tlaib​

សូមជម្រាបថាក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា រដ្ឋ Arizona និង​Colorado ដែលមានអាសនៈរៀងខ្លួនធ្លាក់ទៅក្នុងការគ្រប់គ្រង់របស់បក្សប្រជាធិបតេយ្យវិញ រដ្ឋទាំងខាងលើ កាលពីអាណត្តិមុនគ្រប់គ្រងដោយបក្សសាធារណរដ្ឋ ដូចគ្នានេះដែរ រដ្ឋAlabama បានទៅបក្សសាធារណរដ្ឋវិញ សម្រេចសម្រួច លទ្ធផលបណ្តោះអាសន្ន បង្ហាញថាបក្សប្រជាធិបតេយ្យកើនឡើងអាសនៈចំណែកអាសនៈចំនួន នៅរដ្ឋAlaska (​មួយអាសនៈ​), Georgia (​ពីរអាសនៈ​), North Carolina (​មួយអាសនៈ​), និង Alaska(​មួយអាសនៈ​) ពុំទាន់បញ្ចប់ការរាប់សន្លឹកឆ្នោតឡើយ ដោយការរាប់សន្លឹកឆ្នោតដែលផ្ញើរតាមប្រៃសនីយ៍ ចាប់ផ្តើមក្រោយការបោះឆ្នោតថ្ងៃទី វិច្ឆិកាបញ្ចប់ទាំងស្រុង

ដោយឡែកនៅព្រឹទ្ធសភាអាមេរិកវិញ អាសនៈចំនួន៣៥ ត្រូវដាក់ប្រកួតប្រជែងក្នុងចំណោម១០០អាសនៈ បើគិតជារួមមក បក្សសាធារណៈរដ្ឋទទួលបាន៤៨អាសនៈ ចំណែកបក្សប្រជាធិបតេយ្យទទួលបាន៤៨អាសនៈដូចគ្នា ហើយមានអាសនៈទៀតដែលពុំទាន់ចេញលទ្ធផល៕ដោយ៖ស តារា


ចែករំលែក៖