ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​ថៃ៖ ប្រកាស​បិទ​វេ​ប​សាយ​អាសអាភាស​ដ៏​ល្បី Pornhub និង​វេ​ប​សាយ​ផ្សេងទៀត​ប្រមាណ​១៩០ ដោយ​សំអាងថា​ខុសច្បាប់​

ចែករំលែក៖

អន្តរជាតិ៖ វេសាយអាសអាភាសដ៏ល្បី Pornhub និងវេសាយផ្សេងទៀតប្រមាណ១៩០ ដែលទាក់ទិននឹងវេសាយអាសអាភាស និងល្បែងស៊ីសងត្រូវបានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី ខែវិច្ឆិកាថ្មីៗនេះ បានប្រកាសបិទដោយសំអាងថា វេសាយទាំងនោះ គឺខុសច្បាប់បន្ទាបព់បញ្ហានេះ បានបង្កឲ្យប្រជាជនថៃ ជាពិសេសយុវជន មិនពេញចិត្តយ៉ាងខ្លាំង និងធ្វើបាតុកម្មឲ្យបើកឡើងវិញ

បើតាមការអះអាងពីលោក Puttipong Punnakanta រដ្ឋមន្ត្រីឌីជីថលថៃបានលើកឡើងថា ការបិទវេសាយ Pornhub និងវេសាយផ្សេងទៀតដែលទាក់ទិននឹងល្បែងស៊ីសង និងអាសអាភាសនោះ ដោយសារ វាជាវេសាយខុសច្បាប់ ដោយផ្អែកទៅតាមច្បាប់ឧក្រិដ្ឋកម្មអ៊ីនធឺណិត

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ បាននិយាយថាការប្រកាសបែបនេះ បានបង្កឲ្យប្រជាជនថៃ ជាពិសេសយុវជនមិនសូវពេញចិត្តឡើយ ហើយថែមទាំងមានប្រជាជនខ្លះ បានធ្វើបាតុកម្មនៅក្បែរក្រសួងឌីជីថលថៃថែមទៀត ក្នុងពេលថ្មីៗនេះ បើតាមការយល់ឃើញរបស់ប្រជាជនថៃ វេសាយ Pornhub មិនមែនបិទដោយសារខុសច្បាប់ឡើយប៉ុន្តែវាអាចទាក់ទិនជាមួយនឹងវីដេអូមួយដែលមានវត្តមានរបស់ព្រះមហាក្សត្រថៃ មហា ជិរាលង្ករណ៍ ជាមួយនឹងនារីម្នាក់ ដែលអាក្រាតនៅក្នុងកម្មវិធីមួយ

បន្ទាប់ពីបិទមិនឲ្យចូលទៅក្នុងវេសាយបាន ប្រជាជនថៃ បានសរសេរ#savepornhub ព្រោងព្រាត នៅលើបណ្តាញសង្គម​Twitter នាថ្ងៃទីខែវិច្ឆិកាកន្លងទៅ ការសរសេរបែបនេះ ជាការទាមទារឲ្យរដ្ឋាភិបាលថៃ បើកវេសាយដ៏ល្បីមួយនេះឡើងវិញ

បន្ថែមពីនេះ ប្រជាជនថៃមួយចំនួន ក្រៅពីការទាមទារឲ្យបើកឡើងវិញ បានប្រើប្រាស់វិធីសាស្ត្រផ្សេងទៀត ដើម្បីចូលទៅក្នុងវេសាយPornhub ផងដែរ វិធីដ៏ល្អបំផុត ជាការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឯកជន (VPN) តាមការអះអាងរបស់ក្រុមហ៊ុន Top10VPN ចំនួននៃការស្វែងរក VPN បានកើនឡើប្រមាណ ៦៤០ភាគរយ បើធៀបនឹងខែកញ្ញា ដល់តុលាកន្លងទៅការប្រើប្រាស់​VPN ជាផ្លូវល្អបំផុតដើម្បីគេចចេញពីការតាមដានរបស់រដ្ឋាភិបាលថៃ

គួរបញ្ជាក់ថា ប្រជាជនថៃ ក្នុងរយៈពេលចុងក្រោយនេះ បានចូលរួមធ្វើបាតុកម្មជាច្រើន ដើម្បីទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ចុះចេញពីតំណែង​, ការធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម តាមរយៈកិច្ចប្រជុំសភាកន្លងទៅ ភាគីមួយចំនួន បានយល់ព្រមឲ្យបង្កើតគណៈកម្មាធិការរួបរួម ដើម្បីដោះស្រាយវិបត្តិនយោបាយថៃ ប៉ុន្តែក្រុមបាតុករថៃមួយចំនួននៅថ្ងៃទី ខែវិច្ឆិកា បានច្រានចោលការបង្កើតគណៈកម្មាធិកាមួយនេះ និងបន្តទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង

ដោយ៖ស តារា


ចែករំលែក៖