ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែធ្វើឲ្យពិភពលោក សើចចំអក មិនឲ្យតម្លៃដល់បិតាប្រជាធិបតេយ្យ ដោយសារតែសកម្មភាព អាត្មានិយមរបស់លោកត្រាំ។ ការបោះឆ្នោតនៅអាមេរិក តាំងពីដើមមក មិនដែលមានហេតុការណ៍បែបនេះឡើយ តែចំពោះលោកត្រាំ វិញបានចោទប្រកាន់គ្រប់យ៉ាង ទាំងការបន្លំសន្លឹកឆ្នោត …រហូតដល់ទាមទារបញ្ឈប់ការរាប់សន្លឹកឆ្នោតទៀតផង។
សារព័ត៌មាន New York Times បានផ្សាយថា បុគ្គលសំខាន់ៗជាច្រើនរូប របស់គណបក្សសាធារណរដ្ឋ បាន«ធ្វើចត្តាឡីស័ក»ដោយខ្លួនឯង គឺមិនមែនដោយសារឆ្លងកូវីដ-១៩នោះឡើយ គឺផ្តាច់ខ្លួនចេញឲ្យឆ្ងាយពីលោកត្រាំ ក្រោយលោកត្រាំចោទថាមានការបន្លំសន្លឹកឆ្នោត នោះមិនមែនជាចក្ខុវិស័យរបស់មេដឹកនាំមហាអំណាចអាមេរិកឡើយ។
សមាជិកព្រឹទ្ធសភាអាមេរិក ក៏ជាអតីតបេក្ខភាពប្រធានាធិបតី លោក Mitt Romney មកពីគណបក្សសាធារណរដ្ឋក៏បានលើកឡើងថា «ការរាប់គ្រប់សន្លឹកឆ្នោតទាំងអស់គឺជាបេះដូងនៃ របបប្រជាធិបតេយ្យ»។ កាលពីយប់ថ្ងៃទី៥ខែវិច្ឆិកា លោកត្រាំស្នើឲ្យឈប់រាប់សន្លឹកឆ្នោត តាមបណ្តារដ្ឋ ដែល លោកនាំមុខ ខ្លាចរាប់ទៅសន្លឹកឆ្នោតលោកបៃឌិនកើនឡើង ហើយពេលនេះគឺពិតជាកើនមេន។
លោកMitt Romney បានបន្តទៀតថា« សូមជឿជាក់នឹងប្រជាធិបតេយ្យ ទៅលើរដ្ឋធម្មនុញ្ញ របស់យើង ជឿជាក់លើពលរដ្ឋអាមេរិក»។
ចំណេក សមាជិកព្រឹទ្ធសភាផ្សេងទៀត លោកPat Toomey បានបញ្ជាក់ថា រាល់សន្លឹកឆ្នោតទាំងអស់គឺស្របច្បាប់ ហើយត្រូវតែរាប់ មិនថាត្រូវចំណាយពេលយូរប៉ុណ្ណានោះឡើយ៕
ដោយ៖ធី រីណា