ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ ទី ចំរើនកុសល ៖ ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះ គឺច្បាប់មិនគាំពារ អាចចូលមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានប្រតិកម្មទៅលើវីដេអូបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៌មាន K01 កាលពីព្រឹកថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ដែលបានធ្វើសកម្មភាពដេញអ្នកជិះម៉ូតូបញ្ច្រាស់ទៅផ្លូវស្របវិញ ហើយនៅក្នុងវីដេអូក៏បានឃើញសកម្មភាពគាត់បានកាន់របស់រឹង និងរត់ទៅវាយកែបម៉ូតូឲ្យអ្នកបើកបរបញ្ច្រាស់ជិះត្រឡប់ផ្លូវវិញ ត្រូវអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាបង្ហោះ និងស៊ែរតៗគ្នាផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ ទីចំរើនកុសល បានបញ្ចេញមតិថា៖ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះបញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី (មួយ) ឆ្នាំ ទៅ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ,០០០,០០០ (ពីរលាន) រៀលទៅ ,០០០,០០០(ប្រាំមួយលានរៀល ) ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។​​ បទល្មើសនេះត្រូវផ្តន្ទាទោស ពី ខែ ដល់ ឆ្នាំ និង ពិន័យ ជាប្រាក់ ពី លានទៅ លាន រៀល៕

ដោយ៖ស តារា


ចែករំលែក៖