ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត និងដកហូតថ្នាំញៀន៦៦ កញ្ចប់(ធំ០២កញ្ចប់)នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តសហការជាមួយនគរបាលស្រុករមាសហែកចុះឃាត់ខ្លួនបុរសម្នាក់តាមអនុវត្តដីការរបស់តុលាការពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបន្តឃាត់ខ្លួនបុរសម្នាក់ទៀតនិងដកហូតថ្នាំញៀន៦៦ កញ្ចប់(ធំ០២កញ្ចប់)។

ការចុះអនុវត្តន៍ ដីកាបង្គាប់ឲ្យឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី៦  ខែវិច្ឆិកាឆ្នាំ២០២០នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនដែលត្រូវចោទបង្គាប់អោយឃាត់ខ្លួនមានឈ្មោះ ពូក តុលា (ហៅ តុលា) ភេទប្រុស នៅភូមិកំពង់ត្រាច ឃុំ កំពង់ត្រាច ស្រុករមាសហែក។

ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ ចាន់ លី អាយុជាង៤០ឆ្នាំ រស់ក្នុងភូមិវត្តឃុំត្រស់ ស្រុករមាសហែកដោយបានដកហូតសម្ភារវត្ថុតាងរួមមានម្ស៉ៅក្រាមពណ៌សថ្លាពីសង្ស័យចំនួន ៦៦ កញ្ចប់(ធំ០២កញ្ចប់), ទូរស័ព្ទដៃ មួយគ្រឿង និង ម៉ូតូមួយគ្រឿងដែកអក្សរTមួយ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថានៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០
កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក បានអនុវត្តន៍ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨២បគ.ចខ/១៧ ចុះថ្ងៃទី១១ ខែកក្កដា ឆ្មាំ២០១៧ លើជនត្រូវចោទឈ្មោះ ពូក តុលា (ហៅ តុលា) ភេទប្រុស នៅភូមិកំពង់ត្រាច ឃុំ កំពង់ត្រាច ស្រុករមាសហែក ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួចធ្វើតេស្តទឹកម៉ូត
ស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ។

ប្រភពបន្តថា ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ពូក តុលា បានឆ្លើយសារភាពថ្នាំញៀនដែលខ្លួនប្រើប្រាស់ គឺបានទិញពីឈ្មោះចាន់ លី រស់នៅភូមិវត្តឃុំត្រស់ ស្រុករមាសហែកទើបរហូតមកដល់វេលាម៉ោង៤រសៀលថ្ងៃដដែល  កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀនខេត្ត  សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្រស់ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុចុះឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរម្នាក់ទៀតស្ថិតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក  ធ្វើការឆែកឆេរលើដងខ្លួនរកឃើញនិងដកហូតសម្ភារវត្ថុតាងមួយចំនួនធំតែម្ដង៕

ដោយ៖ យឹម សុថាន


ចែករំលែក៖