ក្រុមអ្នកគាំទ្រលោកត្រាំបាននាំគ្នាបន់ស្រន់ សូមឲ្យលទ្ធផលបោះឆ្នោតប្រែក្រឡាស់ ជួយលោកត្រាំ នាំមុខវិញ ហើយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលក្តីសង្ឃឹមដឹកនាំអាមេរិក របស់លោកត្រាំកាន់តែបាត់បង់។
ចាប់តាំងពីថ្ងៃទី៤ខែវិច្ឆិកាមកទល់ពេលនេះ គឺក្រោយពេលបោះឆ្នោតមួយថ្ងៃ ការរាប់សន្លឹកឆ្នោតលោកបៃឌិនមានប្រៀបក្នុងរដ្ឋសំខាន់ៗដែលជាហេតុធ្វើឲ្យឱកាសរបស់លោកត្រាំត្រូវបាត់បង់ ។ អ្នកគាំទ្រលោកត្រាំ ភាគច្រើនទៅបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា ចំណែកអ្នកគាំទ្រលោកបៃឌិន ភាគច្រើនបោះឆ្នោតមុនពេលកំណត់និងបោះឆ្នោតតាមប្រៃសណីយ៍ ។ទាំងនោះហើយទើប លទ្ធផលបោះឆ្នោតប្រែប្រួលពីលោកត្រាំនាំមុខពេលដំបូង មកដល់ពេលចុងក្រោយលោកបៃឌិននាំមុខទាំងអស់។
ចំណែកសន្លឹកឆ្នោតគាំទ្រវិញ លោកត្រាំទទួលបានតែជាង ៧០,២លានសន្លឹកប៉ុណ្ណោះ ។ ដោយឡែកលោកបៃឌិនវិញ ទទួលបានរហូតដល់ទៅជាង៧៤,៣លាននាក់ ។
ជាមួយគ្នានេះដែរ ក្រុមការងាររបស់លោកបៃឌិន បានពន្លឿនការរៀបចំផ្លាស់ប្តូរអំណាច ខណៈជ័យជម្នះកាន់តែខិតជិតមកដល់។ លោកបៃឌិនសង្ឃឹមថានឹងទទួលបានកៅអីតំណាងដល់ទៅជាង៣០០ ខណៈរដ្ឋសំខាន់ៗ បាននាំមុខលោកត្រាំជាច្រើន៕
ដោយ៖ធី រីណា