ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំដំបូងគេនៅលើពិភពលោក ជូនពរលោកបៃឌិនជាប់ឆ្នោត

ចែករំលែក៖

នាយករដ្ឋមន្ត្រី ហ្វុីជី(Fiji)លោក Frank Bainimarama បានក្លាយជាមេដឹកនាំដំបូងគេបង្អស់នៅលើពិភពលោក បានជូនពរលោកបៃឌិន ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ ការជូនពររបស់លោក Frank Bainimarama ក្នុងពេលការរាប់សន្លឹកឆ្នោតមិនទាន់រួចរាល់ នៅឡើយទេ។
នៅថ្ងៃទី ៧ខែវិច្ឆិកា នៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រី ហ្វុីជីលោក Frank Bainimarama ​បានបង្ហោះសារជូនពរបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យជាប់ឆ្នោតប្រធានាធិបតីអាមេរិក ។ ជាមួយគ្នានោះលោកបានអំពាវនាវ​ដល់ អាមេរិករួមគ្នាដើម្បីសង្គ្រោះ​ផែនដី ឱ្យរួចផុតពីការបំផុសបរិយាកាស បម្រែបម្រួលអាកាសធាតុ​។
នាយករដ្ឋមន្ត្រីហ្វុីជី Frank Bainimarama បានប្រកាសថា​«សូមជូនពរលោកបៃឌិនឈ្នះក្នុងការបោះឆ្នោត​ប្រធានាធិបតីអាមេរិក ។ យើងរួមគ្នាដើម្បីជួយដល់ភពផែនដីឱ្យកាន់តែប្រសើរ ​និងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនឡើងវិញ​ក្រោយបញ្ចប់ការឆ្លងកូវីដ​-១៩​។ ​យើងត្រូវការអាមេរិកចូលរួមនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ»។
ចំណែកលោកដូណាល់ត្រាំវិញ ក៏ទទួលបានការជូនពរពីនាយករដ្ឋមន្ត្រី Slovenia លោក Janez Jansa ​តាំងពីថ្ងៃទី​៤ខែវិច្ឆិកាពីជ័យជម្នះរបស់លោកត្រាំក្នុងពេលរាប់សន្លឹកឆ្នោតមិនទាន់ចប់ ហើយលោកត្រាំនាំមុខ​។ តែពេលនេះ ការរាប់សន្លឹកឆ្នោតជិតចប់ លោកបៃឌិនបែរជានាំមុខវិញ​៕ដោយ៖ធី រីណា


ចែករំលែក៖